Suarez បោះ​សម្តី​មួយ​ឃ្លា​យ៉ាង​ឡូយ ​ក្រោយ Ajax ទាញ R.Madrid ឲ្យ​ធ្លាក់​ពី UCL

តារា​ឆ្នើម​ប្រចាំ​ក្លឹប Barcelona បាន​ឆ្លើយតប​លើ​បណ្តាញ​សង្គម ជាមួយ​ការ​អបអរ​ក្រោយ​ Real Madrid ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​ Ajax នៅ​លទ្ធផល ៤-១ នា​ជើង​ទី​ ២ ក្នុង​កីឡដ្ឋាន Santiago Bernabeu កាល​ពី​យប់មិញ។

អតីត​កីឡាករ​ហង្ស​បាន​ចែកចាយ​ការ​បង្ហោះ​ចេញ​ពី​គណនី​ផ្លូវការ​របស់ Ajax លើ Twitter ដោយ​សរសេរ​ថា៖ “អបអរ​សាទរ ខ្ញុំ​តែងតែ​ជា​អ្នក​គាំទ្រ​របស់ Ajax មួយ​រូប“។

រំឭក​ថា​ភាព​ចុះ​ថមថយ​របស់​ក្លឹប Real Madrid បាន​ផ្ទុះ​ឡើង​ខ្លាំង​ក្នុង​ចន្លោះ​ពេល ១ សប្តាហ៍​នេះ ក្រោយ​បរាជ័យ​នៅ​ជំនួប El Clasico ចំនួន​ពីរ​លើក និង​ត្រូវ​មក​ធ្លាក់​នៅ Champions League វគ្គ ១៦ ​ក្រុម​ថែម​ទៀត។

នៅ​ប្រកួត​បន្ទាប់ Real Madrid សល់​តែ​ក្តី​សង្ឃឹម​នៅ LaLiga មួយ​គត់ ទុក​គ្រាន់​កំដរ​ភ្នែក​អ្នក​គាំទ្រ ដោយ​នា​ថ្ងៃ​អាទិត្យ​នេះ​ត្រូវ​ប៉ះ Real Valladolid ស្រប​ពេល Barcelona ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍ Girona ​នៅ​ពាន​រង្វាន់ Supercopa de Catalunya នា​យប់​នេះ​ម៉ោង ១២:៤៥ នាទី​រំលង​អាធ្រាត្រ។ ប្រភព: Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT