គ្រូ Chelsea ​ខឹង Kepa ​ញ័រ​សាច់​យប់មិញ ​រឿង​មិន​ព្រម​ប្ដូរ​ចេញ​

លោក Sarri ​ខឹង​អ្នក​ចាំ​ទី Kepa ​ខ្លាំង​មែនទែន​នៅ​យប់មិញ​នេះ ​ក្រោយ​ពី​រូបគេ​មិន​ព្រម​ប្ដូរ​ចេញ តាម​ដែល​ការ​បញ្ជា​របស់​អ្នក​ចាត់ការ​ឡើយ​។

ក្រុម​តោ​ខៀវ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​៤-៣ ​នៅ​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី ​ក្រោយ​ពី​ពួកគេ​លេង​ស្មើ​គ្នា ០-០ ​រយៈ​ពេល​១២០​នាទី។ ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​ឃើញ​ថា​មាន​ការ​ឈ្លោះ​គ្នា​ជា​​ខ្លាំង​រវាង​អ្នក​ចាត់ការ​និង​កីឡាករ។ ពោល​គឺ Kepa ​ដែល​ជា​អ្នក​ចាំ​ទី Chelsea ​មិន​ព្រម​ប្ដូរ​ចេញ​នៅ​នាទី ​១២០​ឡើយ ​បើ​ទោះ​ជា​គ្រូ​បង្វឹក​និង​អ្នក​ចាត់ការ​ក្រុម​ចង់​និង​ហៅ​រូបគេ​ប្ដូរ​ចេញ​យ៉ាង​ណា​ក៏​ដោយ។

លោក Sarri ​បាន​បញ្ជាក់​ថា​ការ​ប្ដូរ​អ្នក​ចាំ​ទី​នេះ​ចេញ គឺ​ដោយសារ​តែ​រូបគេ​មាន​របួស ​ហើយ​វា​ដល់​ពេល​ត្រូវ​ទាត់​ប៉េណាល់ទី​ទៀត។ ដូច្នេះ​ហើយ ​អ្នក​ចាំ​ទី​ដែល​របួស​មិន​អាច​ឈរ​ចាប់​បាន​ទេ ​ត្រូវ​តែ​ដូរ​ចូល​ដោយ​អ្នក​ចាំ​ទី​ថ្មី​វិញ៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT