ខ្សែប្រយុទ្ធ Neymar បាននិយាយថាខ្លួនគេគេងយំ២ថ្ងៃ នៅពេលដឹងថាជើងស្ដាំរបស់ខ្លួនបានដាក់ម្ដងទៀតកាលពីចុងខែមករាកន្លងទៅ។
កីឡាករសំខាន់របស់ក្រុម PSG បានរងរបួសជើងនេះ ក្នុងការប្រកួតទល់ក្រុម Strasbourg ក្នុងពានរង្វាន់ French Cup ។ ហើយការព្យាបាលនឹងត្រូវប្រើពេលដល់ខែមេសាឯណោះ ទើបរូបគេអាចចូលលេងវិញបាន។ របួសនេះគឺកើតឡើងចំកន្លែងដដែល ដែល Neymar ធ្លាប់រងរបួសកាលពីឆ្នាំមុន សឹងតែធ្វើឱ្យរូបគេខកខានមិនបានជួយប្រេស៊ីលលេងនៅ World Cup នៅរុស្ស៊ីនាគ្រានោះ។
អតីតកីឡាករ Barcelona បាននិយាយថា៖ “ខ្ញុំយំ២ថ្ងៃសម្រាប់របួសនេះ។ នេះជាលើកដំបូងដែលធ្វើឱ្យខ្ញុំឈឺចាប់ ព្រោះខ្ញុំត្រូវធ្វើការវះកាត់។ វាជាពេលវេលាលំបាកបំផុតដែលខ្ញុំធ្លាប់ឆ្លងកាត់ និងអវត្តមានមិនបានជួយក្រុម។ ខ្ញុំរំពឹងថាវានឹងជាសះស្បើយឱ្យបានលឿនបំផុត”។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំបន្ដទៀតថា បើទោះជាខ្លួនមិនបានជួយ PSG មែន ប៉ុន្តែមើលតាមបច្ចុប្បន្ននេះក្លឹបយក្សបារាំងនៅតែមានឱកាសលើកពានរង្វាន់ UEFA Champions League បានដដែល។ ហើយខ្លួននឹងជាសះស្បើយទាន់ពេលវេលានៅវគ្គផ្ដាច់ព្រ័ត្រ៕ប្រភព៖ Bbc