Pogba ​ជួយ Man Utd ​ឈ្នះ Chelsea ​វិញ​នៅ FA Cup ​

ខ្សែ​បម្រើ Pogba ​រក​បាន​១​គ្រាប់​ក្នុង​ជ័យជម្នះ​ ២-០ លើ​ក្រុម Chelsea ​ក្នុង​ពាន​រង្វាន់ FA Cup ​ជុំ​ទី​៥​កាល​ពី​យប់មិញ​នេះ ​ដើម្បី​បញ្ចប់​កំណត់ត្រា​៤​ប្រកួត​ចុង​ក្រោយ​ក្នុង​ពាន​នេះ​មិន​ដែល​ឈ្នះ​តោ​ខៀវ​សោះ។ក្រុម​របស់​លោក Ole ​ក្រោយ​ពី​ចាញ់​ក្រុម PSG ​នៅ Champions League ​មក ​ពួកគេ​រក​ឃើញ​ជ័យជម្នះ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​នៅ​យប់មិញ។ ដោយ​បាន​ទម្លាក់​ក្រុម​ម្ចាស់​ផ្ទះ Chelsea ​ក្នុង​លទ្ធផល ២-០។ ២​គ្រាប់​នេះ​ដែរ ​ធ្វើ​បាន​សម្រេច​ពី​សំណាក់​កីឡាករ Ander Herrera ​និង Pogba ​នៅ​តង់​ទី​១។ ជ័យជម្នះ​ធំ​ធេង​នេះ​ដែរ ​វា​ក៏​បាន​បញ្ជាក់​អនាត​របស់​លោក Ole ​កាន់​តែ​ច្បាស់​ថែម​ទៀត​ក្នុង​ពេល​ខាង​មុខ​នេះ។

ផ្ទុយ​ទៅ​វិញ ​បរាជ័យ​របស់​ក្រុម Chelsea ​នេះ ​ក៏​បាន​ដាក់​បន្ទុក​ថែម​ទៀត​សម្រាប់​លោក Sarri ​អ្នក​ចាត់ការ​បច្ចុប្បន្ន​នេះ។ ខណៈ​ដែល​ក្រុម​តោ​ខៀវ ​មាន​ទម្រង់​លេង​មិន​ល្អ​សោះ ​ចាញ់ ឈ្នះ ​ជាប់​ៗ​គ្នា​តែ​ម្ដង។ អ្នក​គាំទ្រ​របស់​ក្រុម Chelsea ​ផ្ទាល់​ចាប់​ផ្ដើម​ចង់​ឱ្យ​ប្រធាន​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ​ចេញ​ហើយ ​ដើម្បី​រក​គ្រូ​ថ្មី​មក​ជួយ​ក្រុម​ឡើង​វិញ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT