Mbappe សុខ​ចិត្ត​ចាកចោល​តម្លៃ​ខ្លួន ១៨០ លាន​​ពី R.Madrid ដោយសារ​បុគ្គល​ម្នាក់

កីឡាករ​វ័យ​ក្មេង Kylian Mbappe បាន​បោះបង់​សំណើ​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid កាល​ពី​ឆ្នាំ ២០១៧ ​ក្រោម​ហេតុផល​មិន​ចង់​រង​សម្ពាធ​នៃ​ការ​ស្នង​ភាព​ជោគជ័យ​ពី Cristiano Ronaldo។

កន្លង​ទៅ​ធ្លាប់​ត្រូវ​បាន​ធ្លាយ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ថា CR7 គឺ​ជា​វីរបុរស​ដ៏​ពិត​ប្រាកដ​ដែល​ Kylian​ស្រលាញ់​ចូលចិត្ត​បំផុត​កាល​ពី​នៅ​កុមារភាព ជា​ហេតុ​នាំ​ឲ្យ​បុរស​មាន​ដើម​កំណើត​នៅ​ប្រទេស​បារាំង​រូប​នេះ ​ត្រូវ​បាន​ប្រភព​សារព័ត៌មាន Duncan Castles បង្ហើប​ថា​រូប​គេ​ដំបូង​ឡើយ​បាន​ព្រមព្រៀង​ទៅ​លេង​ឲ្យ Real Madrid ​ហើយ ក្រោយ​ចាកចេញ​ពី Monaco ​ដោយ​មាន​តម្លៃ​ខ្លួន​ដល់​ទៅ ១៨០ លាន​អឺរ៉ូ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បដិសេធ​សំណើ​នោះ​វិញ​នៅ​ពេល​គិត​ថា​ខ្លួន​នឹង​ត្រូវ​ជំនួស​តំណែង​ Cristiano Ronaldo។

ជា​កិច្ច​បញ្ចប់​ Mbappe ក៏​សម្រេច​ផ្លាស់​ទៅ​ក្លឹប PSG លេង​អម​ជើង​ជាមួយ Neymar ដើម្បី​បញ្ចៀស​សម្ពាធ​ផ្លូវ​ចិត្ត ហើយ​បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​ធំធេង ​ខណៈ​រដូវ​កាល​ថ្មី​នេះ​ ២៨ ប្រកួត​សរុប​ឲ្យ​ក្លឹប​ខ្លួន​រក​បាន ២៣ គ្រាប់​និង Assist ១៤ លើក ជាមួយ​ការ​ជ្រោមជ្រែង​ឲ្យ​អ្នក​មាន​បារាំង​អាច​យក​ឈ្នះ​បិសាច​ក្រហម​នា​ជើង​ទី ១ នៅ Old Trafford ថ្វី​បើ​ត្រូវ​អវត្តមាន​តារា​សំខាន់ Neymar និង Cavani។ ប្រភព: FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT