ជាមួយកុងត្រានៅសល់ត្រឹមឆ្នាំ២០២១ ក្រុម FC Barcelona កំពុងរៀបចំឯកសារបន្ដកុងត្រាឱ្យខ្សែប្រយុទ្ធ Lionel Messi ទៀតហើយ។កុងត្រាថ្មីដែលនឹងមកដល់ឆាប់ៗនេះ នឹងធ្វើឱ្យកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Barcelona ទទួលបាន៧,៣លានផោនឯណោះក្នុង១ខែ។ បច្ចុប្បន្ន រូបគេជាកីឡាករម្នាក់មានតម្លៃខ្លួនថ្លៃជាងគេទៅហើយ ដូច្នេះបើបានកុងត្រាថ្មីតម្លៃឡើងដល់ ៧,៣លានផោនទៀត នោះរូបគេនឹងកាន់តែរក្សាតំណែងនេះច្រើនឆ្នាំទៀតមិនខាន។ តម្លៃពលកម្ម Messi ថ្មីនេះដែរ បើប្រៀបជាមួយ Ronaldo វិញ (បាន៤,១លានផោន១ខែ) គឺច្រើនជាងជិត២ដងទៅហើយ។
លោក Josep Maria Bartomeu ប្រធានក្លឹប Barcelona បាននិយាយដែរថា៖ “គាត់គឺជាកីឡាកររបស់ក្លឹបម្នាក់ និងមានទំនាក់ទំនងល្អណាស់។ គាត់ចង់បន្ដលេងឱ្យយើងទៀត ដូច្នេះយើងបានស្នើសុំកុងត្រាថ្មីឆាប់ៗនេះឱ្យគាត់៥ឆ្នាំទៀត។ ខ្ញុំសង្ឃឹមថាយើងនឹងចរចាគ្នាត្រូវចំពោះតម្លៃពលកម្មរបស់គាត់”៕
ប្រភព៖ Thesun