Puyol ​សង្ឃឹម​ថា​ជម្រើស​ជាតិ​អេស្ប៉ាញ មិន​ជួប​ក្រុម​អាហ្សង់ទីន​ចុះ

អេស្ប៉ាញ​ជា​ក្រុម​មួយ​ដែល​ត្រូវ​បាន​គេ​គិត​ថា ​អាច​នឹង​មាន​ភាគរយ​ឈ្នះ​ពាន​រង្វាន់ World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​Carles Puyol ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​មាន​ក្ដី​បារម្ភ​មួយ​ចំពោះ​ជម្រើស​ជាតិ​មួយ​នេះ។ លោក​មើល​ឃើញ​ថា​ក្រុម​ល្អ ប៉ុន្តែ​លោក​មិន​ចង់​ឱ្យ​ប៉ះ​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​នោះ​ទេ។ អតីត​កីឡាករ Barcelona ​ក៏​មើល​ឃើញ​ថា​អាហ្សង់ទីន​រៀប​ចំ​ក្រុម​បាន​ល្អ​ដែរ ​ត្បិត​អី Messi ​កំពុង​តែ​ធ្វើ​បាន​ល្អ​ ទៀត ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ ដូច្នេះ​ហើយ អេស្ប៉ាញ ​បើ​អាច​គេច​ផុត​ពី​អាហ្សង់ទីន នោះ​ជា​រឿង​ល្អ​បំផុត។

“នៅ​ពេល​ណា​អាហ្សង់ទីន​មាន Messi ​នោះ ពួកគេ​ជា​ក្រុម​ដែល​គួរ​ឱ្យ​បារម្ភ​បំផុត។ ត្បិត​អី​ខ្ញុំ​គិត​ថា អេស្ប៉ាញ​នឹង​ឈ្នះ ប៉ុន្តែ​បើ​ប៉ះ​គ្នា អាហ្សង់ទីន​នៅ​តែ​មាន​សង្ឃឹម​ដដែល បើ​ពួកគេ​មាន Messi ​លេង។ គ្មាន​កីឡាករ​លើ​លោក​នេះ ដែល​ធ្វើ​បាន​ល្អ​ដូច Messi ​នោះ​ទេ”។ សម្ដី​របស់Puyol។

នៅ​ចាំ​បាន​ថា​កាល​ពី​ប្រកួត​មិត្តភាព ​ខែ​មីនា​ឆ្នាំ​២០១៨​កន្លង​ទៅ ​ក្រុម​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ​ក្រុម​អាហ្សង់ទីន​ក្នុង​លទ្ធផល ៦-១ ​ម្ដង​រួច​មក​ហើយ។ យ៉ាងណាមិញ គ្រា​នោះ​មិន​មាន​វត្តមាន​របស់ Messi ​ចូល​លេង​ឱ្យ​អាហ្សង់ទីន​ទេ៕ប្រភព៖ MARCA

  • Puyol ​សង្ឃឹម​ថា​ជម្រើស​ជាតិ​អេស្ប៉ាញ មិន​ជួប​ក្រុម​អាហ្សង់ទីន​ចុះ