Neymar ​៖ ​ជឿ​ថា PSG ​នឹង​ឈ្នះ Champions League ​រដូវ​កាល​នេះ​

ខ្សែ​ប្រយុទ្ធ Neymar ​ជឿ​ជាក់​ថា​ខ្លួន​គេ​នឹង​អាច​ជា​ទាន់​ពេល​វេលា ​ដើម្បី​បាន​លេង​ប្រកួត​ខ្លះ​នៅ​ព្រឹត្តិការណ៍ UEFA Champions League ​នៅ​រដូវ​កាល​នេះ ​ព្រោះ​PSG ​នឹង​ផ្ដោប​យក​ពាន​ឆ្នាំ​នេះ។

ក្រុម PSG ​ទើប​តែ​ឈ្នះ​ក្រុម Man Utd ​២- ០​នៅ​ជើង​ទី ១​ពាន​រង្វាន់ Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១។ ​ការ​ប្រកួត​ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​ក្រោយ ដើម្បី​សម្រេច​សេចក្ដី​ថា​នរណា​ឡើង​ទៅ​វគ្គ​បន្ដ។ យ៉ាងណាក្ដី ​ខ្សែ​ប្រយុទ្ធ Neymar ​ដែល​កំពុង​រង​របួស​បាន​បញ្ជាក់​ថា​រូបគេ​មាន​ទំនុក​ចិត្ត​ថា​ឆ្នាំ​នេះ PSG ​នឹង​លើក​ពាន UEFA Champions League ​បាន ​ហើយ​ខ្លួន​គេ​ក៏​នឹង​បាន​លេង​ប្រកួត​ខ្លះ​ជួយ​ក្រុម​ផង​ដែរ។

អតីត​កីឡាករ FC Barcelona ​បាន​និយាយ​ថា​៖ “PSG ​នឹង​ឈ្នះ​ឆ្នាំ​នេះ។ PSG ​មិន​ដែល​គ្រាន់​តែ​ជា​ខ្ញុំ​នោះ​ទេ ​វា​គឺ​ជា​ក្រុម​មួយ​ដែល​អស្ចារ្យ ​និង​កីឡាករ​ល្អ​ៗ​ច្រើន ​បូក​ផ្សំ​ជាមួយ​អ្នក​ចាត់ការ​ដ៏​ល្អ​។ ​រាល់​ប្រកួត​នៅ​ទឹក​ដី​របស់​យើង គឺ​យើង​តែ​មាន​កីឡាករ​ទី​១២​ជា​និច្ច ​នោះ​គឺ​ជា​អ្នក​គាំទ្រ​របស់​យើង។ ខ្ញុំ​ស្គាល់​ការ​សង្ស័យ​ទេ ​ឆ្នាំ​នេះ​យើង​នឹង​លើក​ពាន​ឱ្យ​បាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT