Bale ​ស៊ុត​គ្រាប់​ទី​១០០​ឱ្យ Real Madrid ​និង​ជួយ​សង​សឹក​បាន​សម្រេច​

ខ្សែ​ប្រយុទ្ធ Gareth Bale ​រក​គ្រាប់​បាល់​បាន​១០០​គ្រាប់​ហើយ​ឱ្យ​ក្រុម Real Madrid ​បន្ទាប់​ពី​ធ្វើ​បាន​១​គ្រាប់​ក្នុង​ជ័យជម្នះ​លើ​ក្រុម Atletico Madrid ​៣-១។ការ​ប្រកួត​ Madrid Derby ​នៅ​យប់មិញ​នេះ ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន ដោយ​ក្រុម​ម្ចាស់​ផ្ទះ AT Madrid ​បាន​កាត​ច្រើន​មែនទែន​សឹង​តែ​គ្រប់​គ្នា​ទៅ​ហើយ ​និង​បាន​កាត​ក្រហម​ម្នាក់​ផង​ដែរ។ យ៉ាង​ណា​មិញ ​ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solari ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ ​ដើម្បី​ជា​ការ​សងសឹក​វិញ ព្រោះ​ថា Real Madrid ​ប៉ុន្មាន​ប្រកួត​កន្លង​មក ​មិន​ដែល​ឈ្នះ AT Madrid ​ឡើយ។

ជាមួយ​ការ​ឈ្នះ​នេះ​ដែរ ក៏​បាន​រុញ​ក្រុម Real Madrid ​ឱ្យ​ឡើង​ទៅ​លេខ​២​លើ​ក្រុម AT Madrid ​វិញ​ផង​ដែរ ​ហើយ​ចាញ់​ពិន្ទុ​ក្រុម FC Barcelona ​នៅ​លេខ​១ តែ​៥​ពិន្ទុ​ប៉ុណ្ណោះ គិត​ត្រឹម​ពេល​នេះ៕

ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT