Jose Mourinho ​ព្រម​ទទួល​ទោស​រឿង​គេច​ពន្ធ​នៅ​អេស្ប៉ាញ​

លោក Jose Mourinho ​បាន​ព្រម​ទទួល​ទោស​រឿង​គេច​ពន្ធ​នៅ​អេស្ប៉ាញ​ហើយ ​ដោយ​មាន​ទោស​ជាប់​គុក​១​ឆ្នាំ ប៉ុន្តែ​អាច​នៅ​ក្រៅ​ឃុំ​បាន ដោយ​ព្រម​បង់​ជា​ប្រាក់​វិញ។

អេស្ប៉ាញ​បាន​រក​ឃើញ​ថា​លោក​ Jose Mourinho ​បាន​គេច​ពន្ធ​ប្រាក់​ប្រមាណ​៣,៣​លាន​អឺរ៉ូ ​អំឡុង​ពេល​ដែល​លោក​នៅ​ដឹក​នាំ​ក្រុម Real Madrid ​។ ក្ដី​នេះ​ដែរ ​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើប​តែ​សម្រេច​ចេញ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ ដោយ​ខាង​លោក Jose ​ព្រម​ទទួល​ជាប់​ទោស​១​ឆ្នាំ ប៉ុន្តែ​វេរ​ទៅ​បង់​ប្រាក់​ដើម្បី​បញ្ចប់​វិញ។ ​ការ​បង់​ប្រាក់​នោះ ​គឺ​ប្រមាណ​១៦០ ០០០​ផោន។

រឿង​គេច​ពន្ធ​នេះ​ដែរ​នៅ​អេស្ប៉ាញ​បាន​កើត​មាន​ច្រើន​មក​ហើយ ​ជា​ពិសេស​លើ​កីឡាករ​ល្បីៗ​តែ​ម្ដង។ ដោយ​សូម្បី​តែ Ronaldo ​និង Messi ​ក៏​ជាប់​ពី​បទ​គេច​ពន្ធ​លើ​រូប​ថត​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT