អតីត​កីឡាករ Liverpool៖ Man Utd ​មាន Rashford ​ប្រាកដ​ណាស់ ​នឹង​បាន​ពាន​រង្វាន់​មិន​ខាន

Jamie Carragher ​អតីត​កីឡាករ​របស់​ក្រុម Liverpool ​បាន​និយាយ​ថា​ក្រុម Manchester United ​មាន​ខ្សែ​ប្រយុទ្ធ​ដូចជា Rashford ​ប្រាកដ​ណាស់​នៅ​ថ្ងៃ​អនាគត​ពួកគេ​នឹង​ទទួល​បាន​ពាន​រង្វាន់​មិន​ខាន។

Rashford ​រក​បាន​១​គ្រាប់​ទៀត​ហើយ​កាល​ពី​យប់មិញ ​ជួយ​ក្រុម Man Utd ​ឈ្នះ Leicester City ​១-០ ​បន្ដ​កំណត់​ត្រា​មិន​ចាញ់​របស់​លោក Ole Gunnar Solskjaer។ មួយ​វិញ​ទៀត​១​គ្រាប់​យប់មិញ​នេះ ​ក៏​បាន​បញ្ជូន​ក្រុម​បិសាច​ក្រហម​ឡើង​ទៅ​លេខ​៥​ក្នុង​តារាង​ផង​ដែរ ​ហើយ​ចាញ់​ពិន្ទុ​ក្រុម Chelsea ​ដែល​ឈរ​នៅ​លេខ​៤​នោះ តែ​២​ពិន្ទុ​ប៉ុណ្ណោះ។

ចំពោះ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​កីឡាករ​វ័យ​ក្មេង​ខាង​លើ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោកJamie Carragher ​ដែល​ជា​អតីត​ក្រុម​ប្រជែង Liverpool ​បាន​និយាយ​ដែរ​ថា​៖ “Rashford ​អាច​ធ្វើ​ឱ្យ​ខ្លួន​គេ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​សំខាន់​បំផុត​ក្នុង​ក្រុម។ Man Utd ​មិន​ចាំ​បាច់​ទិញ​កីឡាករ​ណា​មក​ទៀត​ទេ ​ពួកគេ​មាន​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដ៏​គួរ​ឱ្យ​ខ្លាច​មួយ​ទៅ​ហើយ។ គាត់​នឹង​ ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន​រង្វាន់​ជាក់​ជា​មិ្​ខាន”៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT