Spurs ​ធ្លាក់​ចេញ​ពី FA Cup ​ក្រោម​ថ្វី​ជើង Crystal Palace

ក្រុម Tottenham ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​១​ទៀត​ហើយ ​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Crystal Palace ​២-០ ​នៅ​យប់មិញ​នេះ។

ក្រុម Spurs ​ក្រោយ​ពី​អវត្តមាន​កីឡាករ​សំខាន់​ៗ​មក ពួកគេ​ហាក់​ដូចជា​បរាជ័យ​ផ្ទួន​ៗ​តែ​ម្ដង។ ជាក់​ស្ដែង​នៅ​យប់មិញ ​បាន​ចាញ់​ក្រុម Palace ​២-០ ​ទៀត ​ធ្លាក់​ចេញ​ពី FA Cup ​បាត់​ទៅ​ហើយ។ ​២​គ្រាប់​របស់​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Hodgson ​នេះ​ធ្វើ​បាន​ដោយ Wickham ​នៅ​នាទី​៩ ​និង Townsend ​នៅ​នាទី​៣៤។ យ៉ាងណាមិញ ​ក្រុម Spurs ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​១​គ្រាប់​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ទេ ​ពី​ការ​ទាត់​របស់​ Trippier ។

គិត​ត្រឹម​ក្នុង​១​សប្ដាហ៍​កន្លង​ទៅ​នេះ ​ក្រុម Spurs ​បាន​ធ្លាក់​ចេញ​ពី Cup ​២​ផ្សេង​គ្នា​តែ​ម្ដង។ ​ដោយ​ទី​១​គឺ League Cup ​ដោយ​ចាញ់​ក្រុម Chelsea ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​យប់មិញ​ចាញ់​ក្រុម Palace ​នៅ FA Cup ​ទៀត​ក្នុង​ជុំ​ទី​៤៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT