ខ្សែបម្រើស្លាប Callum Hudson-Odoi បានស្នើក្រុម Chelsea ដើម្បីលក់គេចេញហើយ ដើម្បីស្វែងរកបានក្លឹបថ្មីនិងមានឱកាសចូលលេងច្រើន។កីឡាករវ័យ១៨ឆ្នាំនេះ បានចូលលេងឱ្យក្រុមធំ Chelsea នារដូវកាលនេះ ប៉ុន្តែមិនទាន់មានឱកាសជាប់ជាជម្រើស១១នាក់ដំបូងសម្រាប់លោក Sarri នៅឡើយទេ។ ខណៈពេលនេះរូបគេត្រូវបានក្លឹប Bayern Munich ស្រលាញ់យ៉ាងខ្លាំង ហើយបានដាក់តម្លៃទិញយករហូតដល់៣៥លានផោនថែមទៀត។ តម្លៃខ្លួនខ្ពស់យ៉ាងនេះមែន ក៏ក្រុម Chelsea បានបដិសេធមិនព្រមលក់ម្ដងមកហើយ។ ទើបបានជាបច្ចុប្បន្ននេះ សាមីខ្លួនហ៊ានស្នើសុំទៅក្លឹបផ្ទាល់ ដើម្បីចាកចេញតែម្ដង។ការចាកចេញរបស់គេនេះ គឺ Callum Hudson-Odoi បានបញ្ជាក់ថាខ្លួនចង់បានឱកាសលេងឱ្យច្រើនដើម្បីអភិវឌ្ឍខ្លួនបន្ដទៀត។ ស្របពេលបច្ចុប្បន្ននេះ បានលេងតិចមែនទែនជាមួយក្រុម Chelsea ។
លោក Sarri ដែលជាអ្នកចាត់ការក្រុមធ្លាប់បាននិយាយដែរថាលោកមិនចង់ឱ្យខ្សែបម្រើវ័យក្មេងរូបនេះចាកចេញឡើយ ត្បិតអីរូបគេមានសមត្ថភាពខ្ពស់។ ហើយការមិនដាក់ឱ្យលេងច្រើននោះ ព្រោះគេនៅមានកម្រិត ខ្វះបទពិសោធដូច្នេះចង់ឱ្យរៀនសូត្រពីរៀមច្បងបន្ថែមសិន៕ប្រភព៖ BBC