Pacquiao ​របួស​ភ្នែក ​ពេល​ប្រកួត​ទល់ Broner ​

Manny Pacquiao ​បាន​រង​របួស​ភ្នែក​ធ្ងន់ធ្ងរ ​ក្នុង​ការ​ប្រកួត​ទល់ Broner ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​បើ​ទោះ​ជា​លោក​បាន​យក​ឈ្នះ​ពិន្ទុ​បាន​យ៉ាង​ស្រួល​ក៏​ដោយ។

Pacquiao ​បាន​ទៅ​ពិនិត្យ​ភ្នែក​របស់​លោក​បាន​ពី​ម្សិលមិញ​នេះ ​ក្រោយ​ពី​មាន​ការ​ឈឺ​ចាប់​បន្ទាប់​ពី​ការ​ប្រកួត​នោះ​ទៅ។ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បារម្ភ​ចំពោះ​ភ្នែក​របស់​កីឡាករ​ប្រដាល់​ម្នាក់​នេះ​ខ្លាំង ត្បិត​អី​វា​អាច​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​អាជីព​ប្រដាល់ បើ​សិន​ជា​ភ្នែក​មាន​បញ្ហា​មើល​មិន​ច្បាស់។ យ៉ាងណាមិញ ​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ខ្លាំង​ទេ ​ដោយ​គ្រាន់​តែ​តម្រូវ​ឱ្យ​ពាក់​វ៉ែនតា​ខ្មៅ​សិន ដើម្បី​ព្យាបាល​ស្រទាប់​ភ្នែក។

ជាមួយ​នឹង​ការ​របួស​នេះ​ដែរ ​នៅ​យប់​ថ្ងៃ​ប្រកួត​នោះ ​ក៏​មាន​ក្រុម​ចោរ​គាស់​ផ្ទះ​របស់​កីឡាករ​ហ្វីលីពីន​នេះ​នៅ​សរដ្ឋ​អាមេរិក​នោះ​ដែរ។ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​មាន​បាត់​របស់​របរ​អ្វី​ខ្លះ​នៅ​ឡើយ​ទេ៕ប្រភព៖ ESPN

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT