Solskjaer ​ប្រៀបធៀប Rashford ​ល្អ​ដូច Ronaldo ​និង Rooney ​

Rashford ​កំពុង​បង្ហាញ​សមត្ថភាព​ល្អ​មែនទែន​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​ដោយ​ក្រោម​ការ​ដឹក​នាំ​របស់​លោកSolskjaer ​គឺ​រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​មិន​អាច​ខ្វះ​បាន​ទៅ​ហើយ។

ត្រឹម​វ័យ​២១​ឆ្នាំ​នេះ ​Rashford ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​បិសាច​ក្រហម ១៥០​ប្រកួត​ហើយ។ ខណៈ​ដែល​ក្នុង​នោះ​ទៀត​សោត ​រូបគេ​ក៏​តែងតែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ផង​ដែរ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​នា​ពេល​បច្ចុប្បន្ន។ លោក Solskjaer ​បាន​ប្រៀបធៀប​កីឡាករ​វ័យ​ក្មេង​នេះ ​ទៅ​នឹង Cristiano Ronaldo ​និង Rooney ​ហើយ​និយាយ​ទៀត​ថា​យុវជន​ម្នាក់​នេះ​អាច​ល្អ​ជាង​កីឡាករ​២​នាក់​នេះ​ទៀត​ផង។

“បើ​យើង​ប្រៀបធៀប ​ខ្ញុំ​អាច​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក្មេង​ជាង Ronaldo ​និង Rooney ​ដែល​អាច​លេង​បាន​១៥០​ប្រកួត​ឱ្យ​បិសាច​ក្រហម។ វា​មិន​អាក្រក់​ទេ​មែនទេ? ​១៥០​ប្រកួត ​ត្រឹម​វ័យ​២១​ឆ្នាំ ​ជាមួយ​ទម្រង់​លេង​ខ្ពស់​បំផុត​មួយ។ Rashford ​តែងតែ​ប្រឹង​ជា​និច្ច ​ទាំង​ហ្វឹកហាត់​និង​លេង​ផ្ទាល់។ គាត់​មិន​ដែល​ស្ទាក់ស្ទើរ​ចិត្ត​នោះ​ទេ​ក្នុង​ការ​បញ្ចប់​ទី ​ហើយ​នេះ​ជា​អ្វី​ដែល​ខ្សែ​ប្រយុទ្ធ​ត្រូវ​មាន”៕ប្រភពDailyMail

  • Solskjaer ​ប្រៀបធៀប Rashford ​ល្អ​ដូច Ronaldo ​និង Rooney ​