Chelsea បានខកខានក្នុងការចុះកុងត្រា ឱ្យទាន់ពេលដើម្បីយក Gonzalo Higuain ដើម្បីឱ្យបានលេងទល់ក្រុម Arsenal នៅរាត្រីនេះទៅហើយ។
យ៉ាងណាមិញ បើទោះជាខកខាន១ប្រកួតនេះមែន ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនខាងលើនៅតែជាគោលដៅសម្រាប់ Chelsea យករូបគេមកដដែល។ ជាក់ស្ដែងនៅម្សិលមិញនេះ មានដំណឹងមកថា កីឡាករ Higuain បានមកដល់ទីក្រុងឡុងទៅហើយ ដើម្បីបំពេញការផ្ទេរមកលេងនៅទីនេះជាផ្លូវការ។
ប្រសិនណាមិនមានការប្រែប្រួលទៀតថា អតីតកីឡាករ Real Madrid ខាងលើនឹងចូលលេងបានឱ្យក្រុម Chelsea ទល់ក្រុម Spurs នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ក្នុងពានរង្វាន់ League Cup ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមិនខាន។ ខណៈដែលការចរចាគ្នាវិញនោះ ឈានដល់ជិត១០០%ទៅហើយ ដោយ Chelsea ខ្ចីជើងកីឡាករខាងលើពីក្រុម Juventus រហូតចប់រដូវកាលនេះ៕ប្រភពDailyMail