អ្នក​គាំទ្រ Real Madrid ​នៅ​អេស្ប៉ាញ ​ចង់​បាន​លោក Klopp ​ទៅ​ដឹក​នាំ​ក្រុម

ក្រុម​អ្នក​គាំទ្រ​របស់ Real Madrid ​នៅ​អេស្ប៉ាញ​ចង់​បាន​លោក Jurgen Klopp ​ទៅ​ដឹក​នាំ​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ​នេះ​បើ​តាម​ការ​ស្រង់​មតិ​ពី​ខាង AS ​។

Zidane ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ​ដោយ​ប្រកាស​ចុះ​ចេញ​ពី​តំណែង ក្រោយ​ពី​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន UEFA Champions League ​៣​ឆ្នាំ​ជាប់​គ្នា។ ក្លឹប​យក្ស​នៅ​អេស្ប៉ាញ ក្រោយ​ពី​អ្នក​ចាត់ការ​ចាកចេញ​ទៅ ​បច្ចុប្បន្ន​កំពុង​តែ​ស្វែង​រក​អ្នក​ថ្មី ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​យក​ម្នាក់​ណា​នៅ​ឡើយ​ទេ។ ស្រប​ពេល​ដែល​អ្នក​កាសែត​ជា​ច្រើន​ជឿ​ជាក់​ថា Pochettino ​គឺ​ជា​បុរស​មាន​ភាគរយ​ខ្ពស់។

ផ្ទុយ​ទៅ​វិញ ​អ្នក​គាំទ្រ​នៅ​អេស្ប៉ាញ ​បែរ​ជា​យល់​ខុស​ពី​មតិ​ខាង​លើ​ទៅ​វិញ។ ពួកគេ​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ឱ្យ​លោក Klopp ​ច្រើន​ជាង​គេ ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Real Madrid ។ Klopp ​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​ជាង​១​សែន​នាក់​ឯ​ណោះ ​ក្នុង​ចំណោម​ក្រុម​អ្នក​គាំទ្រ​អធិរាជ​ស។ ដែល​ចំនួន​នេះ​ស្មើ​នឹង​៤១% ​បើ​ធៀប​ជាមួយ Pochettino ​វិញ ​ទទួល​បាន​តែ​៣៤​%​ប៉ុណ្ណោះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT