Pacquiao ៖ អាយុ​៤០​ឆ្នាំ​របស់​ខ្ញុំ​គ្រាន់​តែ​ជា​លេខ​ប៉ុណ្ណោះ ​ខ្ញុំ​មាន​អារម្មណ៍​នៅ​ក្មេង​ដដែល

អ្នក​ប្រដាល់ Manny Pacquiao ​នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​អាមេរិក Adrien Broner ​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ ​ក្នុង​សង្វៀន​នា​ទីក្រុង Las Vegas ​សហរដ្ឋ​អាមេរិក។

Pacquiao ​ក្នុង​ការ​ប្រកួត​នេះ ​ត្រូវ​បាន​អ្នក​កាសែត​ជា​ច្រើន​ចោទ​សួរ​ជា​សំណួរ​ទាក់ទង​ទៅ​នឹង​ការ​ឡើង​វាយ​ញឹកញាប់ ​ខណៈ​ដែល​អាយុ​វិញ​រូបគេ​វ័យ​ដល់​៤០​ឆ្នាំ​ទៅ​ហើយ។ ​បុរស​ហ្វីលីពីន​ខាង​លើ​បាន​ឆ្លើយ​ទាំង​ញញឹម​ថា​៖ “អាយុ​គ្រាន់​តែ​ជា​តួ​លេខ​ប៉ុណ្ណោះ​សម្រាប់​ខ្ញុំ។ វា​មិន​មាន​បញ្ហា​អ្វី​ទេ គ្រាន់​តែ​អាយុ​ច្រើន​នោះ ​ខ្ញុំ​នៅ​មាន​អារម្មណ៍​ថា​ខ្លួន​នៅ​ក្មេង​ដដែល កម្លាំង​ពេញ ហើយ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​បង្ហាញ​វា​ទៅ​អ្នក​គ្រប់​គ្នា ​ថា​ខ្ញុំ​អាយុ​៤០​ប៉ុន្តែ​អាច​វៃ​បាន​ល្អ​ដដែល”។

ដោយ​ឡែក​សម្រាប់ Broner ​វិញ ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ដែរ​ថា​៖ “​វា​ពិត​ជា​ឱកាស​កម្រ​ណាស់​សម្រាប់​ខ្ញុំ។ បន្ទាប់​ពី​ខ្ញុំ​ឈ្នះ​នៅ​ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ក្លាយ​ជា​វីរបុរស​ម្នាក់​ហើយ។ ខ្ញុំ​នឹង​ឈ្នះ​គេ​ឱ្យ​បាន​នៅ​លើ​សង្វៀន ហើយ​បន្ទាប់​មក​ខ្ញុំ​នៅ​បបួល​គេ​ទៅ​ញ៉ាំ​ស្រា​ជាមួយ​គ្នា”៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT