ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានយកឈ្នះលើយេមែនក្នុងលទ្ធផល ២-០ នាការប្រកួតចុងក្រោយក្នុងពូលរបស់ខ្លួន។
បាន៣ពិន្ទុនេះបានធ្វើឱ្យក្រុមអ្នកជិតខាងកម្ពុជាមួយនេះមាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង ប៉ុន្តែមានគ្រាប់ខាត១គ្រាប់ក្នុងដៃ។ យ៉ាងណាមិញ លទ្ធផលនេះ បានធ្វើឱ្យវៀតណាមមានសង្ឃឹមបន្តិចដែរ ក្នុងការបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់មួយនេះ ត្បិតអីគេជ្រើសរើសក្រុមលេខ៣ល្អបំផុត៤ក្រុមដែរ។
បើតាមការប្រកួតកន្លងមក ពាននេះមាន៦ពូល ហើយក្រុមលេខ១និងលេខ២ ក្នុងពូល សុទ្ធតែបានឡើង ហើយជ្រើសរើសលេខ៣ល្អបំផុត៤ទៀត ដើម្បីបង្គ្រប់១៦ក្រុម។ បើតាមលទ្ធផល ក្នុងពូល A លេខ៣ល្អ គឺក្រុម Bahrain មាន៤ពិន្ទុ ក្នុងពូល B លេខ៣ គឺ ប៉ាឡេស្ទីន មាន២ពិន្ទុ ពូល C លេខ៣ កៀហ្ស៊ីស៊ីស្ថាន មាន៣ពិន្ទុ និងពូល D លេខ៣ គឺវៀតណាមមាន៣ពិន្ទុដែរ។ ស្របពេលពូល E និង F ត្រូវប្រកួតគ្នាដឹងលទ្ធផលនៅយប់នេះ៕ប្រភពFoxsportsasia