De Gea ​ពិត​ជា Super Save ​មែន សង្គ្រោះ​បាល់​១១​ដង ​ជួយ Man Utd ​ឈ្នះ​យប់មិញ​

អ្នក​ចាំ​ទី David de Gea ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកួត​យប់មិញ ​ដោយ​បាន​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​១១​ដង ​ដើម្បី​ជួយ​ក្រុម Manchester United ​ឈ្នះ Spurs ​១-០។

ការ​ប្រកួត​ធំ​ប្រចាំ​សប្ដាហ៏​នេះ​ដែរ ​ក្រុម Spurs ​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​ព្យាយាម​វាយ​សម្រុក​ក្រុម​ភ្ញៀវ Man Utd ​ជា​ខ្លាំង ​ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​ឡើយ។ ​អ្នក​ចាំ​ទី​របស់​បិសាច​ក្រហម ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​អាច​រារាំង​គ្រាប់​បាល់​ជា​ច្រើន​ដែល​ស៊ុត​ចេញ​ពី​ជើង​ខ្សែ​ប្រយុទ្ធ​របស់ Spurs ​។ ជួយ​សង្គ្រោះ​បាល់​បាន​ច្រើន​នេះ​ដែរ ​De Gea ​ក៏​បាន​ជាប់​ឈ្មោះ​ជា Man of The Match ​នា​ប្រកួត​នេះ។

គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ De Gea ​នេះ​ឯង​ក៏​បាន​សង្គ្រោះ​បាល់​បាន​ច្រើន​ដែរ ​ដោយ​គ្រា​នោះ​គេ​ធ្វើ​បាន​១៤​ដង​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Arsenal ​៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT