បុរសម្នាក់បានព្យាយាមលួចទូរសព្ទដៃ ស្ត្រីម្នាក់នៅក្រុង Rri de Janeiro ប្រទេសប្រេស៊ីល ប៉ុន្តែចៃដន្យចោរនោះមិនដឹងថាស្ត្រីម្នាក់នេះជាអ្នកលេង MMA ក៏ត្រូវទក់សាច់តែម្ដង។នាងឈ្មោះថា Polyana Viana ជាអ្នកលេងក្បាច់គុន MMA នៅស្ថាប័ន UFC ។ នាងត្រូវបានបុរសម្នាក់ព្យាយាមលួចទូរសព្ទដៃ ប៉ុន្តែដឹងខ្លួនទាន់ក៏បានមាត់បុរសនោះ២ដៃ និងទាត់១ជើង សឹងតែបាក់ឆ្អឹងទៅហើយ។ ២ដៃដែលមាត់ទៅចោរនោះ ល្មមធ្វើឱ្យរូបគេដេកដួលនៅនឹងដី ហើមមុខហើមមាត់អស់ហើយ។ ក្រោយពីវាយឡើងទ្រោមនោះហើយ នាងបានចាប់ចោរនោះ ដើម្បីរង់ចាំប៉ូលិសមកចាប់ខ្លួន។
Viana បានបញ្ជាក់ថា៖ “ដំបូងខ្ញុំឈរចាំឡាននៅតាមផ្លូវ ក៏ស្រាប់តែមានបុរសម្នាក់មកជិតខ្ញុំនិងនិយាយថាគេមានកាំភ្លើងឱ្យខ្ញុំនៅឱ្យស្ងៀម ហើយប្រគល់ទូរសព្ទ លុយទាំងអស់មកឱ្យគេ។ ខ្ញុំដឹងច្បាស់ថាបុរសម្នាក់នេះ មិនមានកាំភ្លើងនោះទេ ទើបខ្ញុំចាប់ផ្ដើមវាយគេ២ដៃ និងទាត់គេតែម្ដង។ ក្រោយពីត្រូវ២ដៃនោះហើយ បុរសនោះងើបមិនរួចនោះទេ រហូតទល់ប៉ូលិសមកចាប់ខ្លួនតែម្ដង”៕ប្រភព៖ Channelnewsasia