Bale ​​ខក​ខាន​លេង​ឱ្យ Real Madrid ​ពី​​១០​ទៅ​១៥​ថ្ងៃ ដោយសារ​របួស​

ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​រង​របួស​អំឡុង​ពេល​ក្រុម Real Madrid ​លេង​បាន​ត្រឹម​ Villarreal ​២-២ ​កាល​ពី​យប់​ម្សិលមិញ​នេះ​។

របួស​ជើង​នោះ​ដែរ ​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ពី​ក្រុម​ប្រមាណ​ពី​១០​ទៅ​១៥​ថ្ងៃ​ឯ​ណោះ។ ចំនួន​ថ្ងៃ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​មិន​បាន​ជួយ​ក្រុម​បាន​យ៉ាង​តិច​៣​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ។ គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ ​Bale ​បាន​ក្លាយ​ជា​កីឡាករ​របួស​ច្រើន​មែនទែន​នៅ​ក្លឹប Real Madrid ​។

កីឡាករ​ជម្រើស​ជាតិ​វែល​ខាង​លើ​នេះ ​ចាប់​តាំង​ពី​ចូល​លេង​ឱ្យ Real Madrid ​មក រូបគេ​រង​របួស​១៨​ដង​មក​ហើយ ​ដោយ​គិត​ជា​ថ្ងៃ​វិញ​នោះ​មាន​ចំនួន​៣២៣​ថ្ងៃ ​និង​អវត្តមាន​ការ​ប្រកួត​ដល់​ទៅ​៦៥​ប្រកួត​ឯ​ណោះ៕ប្រភពmarca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT