ខ្សែប្រយុទ្ធ Roberto Firmino របស់ក្រុម Liverpool បានឈ្នះពានរង្វាន់ Samba Gold Award ប្រចាំឆ្នាំ២០១៨ ដែលជាពានរង្វាន់កីឡាករប្រេស៊ីលលេងល្អជាងគេនៅអឺរ៉ុប។
ពានរង្វាន់ផ្ទាល់ខ្លួនមួយនេះដែរ បង្កើតឡើងដោយ Sambafoot Campany ហើយទើបតែចាប់ផ្ដើមមាននៅឆ្នាំ ២០០៨ប៉ុណ្ណោះ។ វាជាពានរង្វាន់មួយសម្រាប់កីឡាករប្រេស៊ីលលេងនៅតំបន់អឺរ៉ុប ហើយធ្វើការបោះឆ្នោតពីសំណាក់អ្នកកាសែត អ្នកតាមដានកីឡាករ និងប្រព័ន្ធអីនធើណែត។ នៅឆ្នាំ២០១៨កន្លងទៅ Firmino ទទួលបានសំឡេងគាំទ្រច្រើនជាងគេ រហូតដល់២១,៧៩ ស្របពេលអ្នកលេខ២ បានទៅលើ Marcelo និងលេខ៣បានទៅលើ Neymar ។
ខ្សែប្រយុទ្ធខាងលើនេះ កំពុងលេងបានល្អមែនទែនសម្រាប់ក្រុមហង្សក្រហម ដែលកំពុងតែជួយក្រុមមួយនេះឈរនៅកំពូលតារាងលីគកំពូលអង់គ្លេស។ ស្របពេលយប់មិញ បើទោះជាចាញ់ក្រុម Man City មែន ក៏រូបគេរកគ្រាប់បាល់បានមួយគ្រាប់ផងដែរ៕ប្រភពAllfootballapp