ក្រុម Manchester City នឹងត្រូវតតាំងជាមួយក្រុម Liverpool នៅម៉ោង៣រំលងអាធ្រាត្រយប់នេះហើយ ក្នុងការប្រកួតលីគកំពូលអង់គ្លេស។
មុនការប្រកួតនេះចាប់ផ្ដើម អ្នកចាត់ការក្រុមទាំងសងខាងហាក់ដូចជាលេងល្បែងចិត្តសាស្ត្រខ្លាំងណាស់។ ជាក់ស្ដែងទាំងលោក Pep និង Klopp សុទ្ធតែសរសើរដៃគូប្រកួតដូចគ្នាថាជាក្រុមខ្លាំងជាងគេនៅលើលោក មិនងាយមានក្រុមណាឈ្នះបានឡើយ។ មួយវិញទៀត លោក Pep បានបន្ថែមទៀតថាកត្តាឈរកំពូលតារាងគឺជារឿងធំដែលជំរុញឱ្យក្រុម Liverpool កាន់តែមានឱកាសលើកពានថែមទៀត។សម្រាប់លោក Klopp វិញ បាននិយាយថាក្រុម Man City ជាក្រុមល្អជាងគេ ទាំងកីឡាករនិងអ្នកចាត់ការ។ លោកបន្ថែមថា ពួកគេកំពុងត្រូវការពិន្ទុខ្លាំងដើម្បីប្រជែងជាមួយក្រុមរបស់លោក។ ដូច្នេះហើយ ដើម្បីឈ្នះក្រុម Man City នៅទឹកដីរបស់គេគឺមិនមែនជារឿងងាយស្រួលទេ។
ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរនេះ កាលពីជើងទី១កន្លងទៅ បញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០។ បើក្រឡេកមើលប៉ះគ្នា៤ដងចុងក្រោយនៅឆ្នាំ២០១៨កន្លងទៅ គឺក្រុម Man City មិនទាន់អាចយកឈ្នះក្រុម Liverpool បានទេ។ ដោយបានត្រឹមស្មើ១ដង និងចាញ់ដល់ទៅ៣ដងឯណោះ៕ប្រភពDailyMail