​ឡើង​វៃ​២​នាទី ​ថ្ងៃ​ឆ្លង​ឆ្នាំ Floyd ​ទទួល​បាន​ប្រាក់​៩​លាន​ដុល្លារ

​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លង​ទៅ​នេះ ​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather ​បាន​ឡើង​សង្វៀន​ជា​ថ្មី ​ដោយ​បាន​យក​ឈ្នះ​លើ​កីឡាករ​វ័យ​ក្មេង​មិន​ដែល​ចាញ់​របស់​ជប៉ុន Tenshin Nasukawa ​យ៉ាង​ស្រួល​។

ការ​ប្រកួត​នោះ ​Floyd ​ប្រើ​ពេល​ត្រឹម​តែ​២​នាទី​ប៉ុណ្ណោះ ដើម្បី​ផ្ដួល Tenshin ​បាន។ ដោយ​ការ​ប្រើ​ពេល​ត្រឹម​២​នាទី​នេះ ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក ​ហាក់​មិន​ចាំ​បាច់​ហត់​អ្វី​ឡើយ ​ហើយ​បាន​តម្លៃ​ខ្លួន​រហូត​ដល់​៩​លាន​ដុល្លារ​ឯ​ណោះ។ អ្នក​គាំទ្រ​ជា​ច្រើន​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រៀប​ចំ​នេះ​ទេ ត្បិត​អី​គីឡូ​និង​បច្ចេកទេស​វាយ​ខុស​គ្នា​ឆ្ងាយ​ណាស់។ Floyd ​ជា​អ្នក​ប្រដាល់​សកល​រាប់​ឆ្នាំ​មក​ហើយ ​ខណៈ​ដែល​កីឡាករ​វ័យ​ក្មេង Tenshin ​វិញ រូបគេ​មាន​ប្រវត្តិ​ល្អ​ក្នុង​ការ​ប្រកួត​ប្រដាល់​សេរី​ប៉ុណ្ណោះ។

ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ការ​ប្រកួត​នេះ ​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​ឆ្លង​ឆ្នាំ​សកល​ទេ។ ដូច្នេះ​ហើយ ​ទើប​អ្នក​រៀប​ចំ​ចាប់​គូ​នេះ​ឡើង​ប្រកួត ដោយសារ​តែ​ពួកគេ​ទាំង​សង​ខាង​បាន​យល់​ព្រម​គ្នា​រួច​ទៅ​ហើយ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT