​កីឡាករ​ម្នាក់​ធ្វើ​ឈឺ ​ដើម្បី​បាន​ដើរ​លេង ​ពេល​នេះ Galatasaray ​ស៊ើប​ដឹង​លែង​ហៅ​មក​វិញ

កីឡាករ​ម្នាក់​របស់​ក្លឹប​ Galatasaray ​ធ្វើ​ពុត​ជា​ឈឺ ​ដើម្បី​គេច​ពី​ការ​ប្រកួត ​បាន​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន​យ៉ាង​សប្បាយ​រីករាយ។ ប៉ុន្តែ​ចុង​ក្រោយ​ក្លឹប​នៅ​តែ​ដឹង ​នឹង​មិន​ហៅ​រូបគេ​មក​រួម​ក្រុម​វិញ​ទេ។

ខ្សែ​ការពារ Serdar Aziz ​បាន​ប្រាប់​ទៅ​ក្លឹប Galatasaray ​ថា​រូបគេ​ឈឺ​ក្រពះ ​មិន​បាន​ចួល​រួម​ប្រកួត​ជាមួយ​ក្រុម Sivasspor ​បាន​ឡើយ។ ដោយសារ​តែ​ប្រាប់​ថា​ឈឺ​ដូច្នេះ ក្លឹប​ក៏​បាន​អនុញ្ញាត​ឱ្យ​រូបគេ​សម្រាក​ទៅ​ផ្ទះ​ទៅ ដើម្បី​ឱ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ។ តែ​ផ្ទុយ​ទៅ​វិញ ​មិន​មក​ជួយ​ក្រុម​នេះ ​រូបគេ​បែរ​ជា​នាំ​សង្សារ​ទៅ​លំហែរ​កាយ​នៅ​កោះ​ម៉ាឌីវ ​យ៉ាង​សប្បាយ​រីករាយ​ទៅ​វិញ ធ្វើ​ឱ្យ​ខាង​ក្លឹប​ដឹង ​និង​ថ្នាក់​ដឹក​នាំ​ខឹង​ជា​ខ្លាំង។

ការ​ភូត​កុហក​ដល់​ក្រុម​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្លឹប​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​មិន​បាច់​ឱ្យ​រូបគេ​ត្រលប់​មក​រួម​ក្រុម​វិញ​នោះ​ទេ ​ហើយ​ឱ្យ​ដើរ​លេង​សម្រាក​ឱ្យ​សប្បាយ​អស់​ចិត្ត​ទៅ​ចុះ។ បច្ចុប្បន្ន ​ក្លឹប Galatasaray ​កំពុង​នៅ​លេខ​រៀង​ទី​៥ ​ក្នុង​តារាង​លីគ​កំពូល​ទួរគី ​កន្លែង​ដែល​មិន​បាន​លេង UEFA Champions League ​ឡើយ​នៅ​ឆ្នាំ​ក្រោយ៕ប្រភពFoxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT