សម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ​ជួយ អេ ​រដ្ឋា ​ហើយ និង​ប្រាប់​ឱ្យ​ប៉ូលិស​រក​​មុខ​អ្នក​បង្ក​នោះ​ឱ្យ​ឃើញ​

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​មន្ត្រី​ចុះសួរ​សុខទុក្ខ​ ពិនិត្យស្ថានភាពរបួស​ និង​នាំ​យក​ថវិកា​មួយ​ចំនួន​ ផ្តល់ជូន​កីឡាករ​ប្រដាល់​សេរី ដូង​ ផា​ (ហៅ​ក្រៅថា​ អេ​ រដ្ឋា)​ អាយុ​ ២១ឆ្នាំ​ ជាកូនកំព្រាឪពុកម្តាយ​ បាន​រងគ្រោះថ្នាក់​ចរាច​រណ៍ធ្ងន់ធ្ងរ​ ដោយ​ត្រូវ​រថយន្តបុក​និង​កិន​បន្ថែម កាលពីយប់ថ្ងៃទី​ ២៥​ ខែធ្នូ​ ឆ្នាំ២០១៨។ដោយ​ស្ថាន​ភាពធ្ងន់ធ្ងរ​រហូត​បែក​ប្លោកនោម ដាច់ពោះវៀន ដាច់​សរ​សៃ​ឈាម​ក្រលៀន ផងនោះ​ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​យ៉ាង​យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ​ នៃមន្ទីរ​ពេទ្យកាល់​ម៉ែត​។

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរង​ទី ១ ​កាកបាទ​ក្រហមកម្ពុជា​ បាន​ពាំនាំ​ប្រសាសន៍​របស់ ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន ដែល​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ ក្តី​អាណិត​អាសូរ​ និង​ការ​សោក​ស្តាយ​ចំពោះ​លោក​ ដូង​ ផា​ ដែល​រង​គ្រោះថ្នាក់​ដោយ​ជនបង្ក​យ៉ាង​ព្រៃផ្សៃ​ និង​ផ្តាំ​ផ្ញើ​ឱ្យ​អនុវត្ត​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​សូម​ឆាប់​បាន​ជា​សះស្បើយឡើងវិញ។ ជាមួយ​គ្នានេះ​ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូម​អំពាវ​នាវ​ដល់​ សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​ស្វែង​រក​ជន​បង្ក​បទល្មើស​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

អ្នកស្រី​ ដូង​ សុខេន​ ត្រូវជា​បង​ស្រីបង្កើត​និងជា​អាព្យាបាលរបស់​ ដូង​ ផា​ ដែល​នៅមើលថែទាំនោះ​ បាន​ថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ និង​ដឹង​គុណ​ជា​ទី​បំផុត​ចំពោះ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​បាន​លើក​ទឹកចិត្ត​ និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​គ្រួសារ​ជនរង​គ្រោះគ្រប់​ប្រភេទ​ដោយ​គ្មាន​ការ​រើស​អើង​អ្វី​ឡើយ៕

  • សម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ​ជួយ អេ ​រដ្ឋា ​ហើយ និង​ប្រាប់​ឱ្យ​ប៉ូលិស​រក​​មុខ​អ្នក​បង្ក​នោះ​ឱ្យ​ឃើញ​