ក្នុងការជាប់ជម្រើសជាតិអ៊ីតាលីជាថ្មីនេះ ខ្សែប្រយុទ្ធ Mario Balotelli បានរកគ្រាប់បាល់ភ្លាមតែម្ដង ក្នុងការប្រកួតឈ្នះក្រុមអារ៉ាប៊ីសាអ៊ូឌីត ២-១។
អតីតខ្សែប្រយុទ្ធក្រុម Manchester City ខាងលើនេះ ខកខានជាប់ជម្រើសជាតិ៤ឆ្នាំមកហើយ។ ដោយឡែកក្រោយពីលោក Roberto Mancini ឡើងដឹកនាំក្រុមអ៊ីតាលី ក៏បានកោះហៅ Balotelli ចូលក្រុមជម្រើសជាតិវិញតែម្ដង។ ក្នុងការបង្ហាញខ្លួនយប់មិញ នាប្រកួតមិត្តភាពជាមួយក្រុម អារ៉ាប៊ីសាអ៊ូឌីត នោះ ខ្សែប្រយុទ្ធក្រុម Nice អាចរកគ្រាប់បាល់បានតែម្ដង នៅនាទី២១ ពាក់កណ្ដាលតង់ទី១។
លោក Mancini គ្រូបង្វឹកក្រុមអ៊ីតាលី បានបញ្ជាក់ថា Balotelli ជាខ្សែប្រយុទ្ធល្អម្នាក់របស់ក្រុមអ៊ីតាលី។ រូបគេបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមដើម្បីស្វែងរកគ្រាប់បាល់។ នេះមិនមែនជាអ្វីដែលប្លែកឡើយ ដែលគេអាចជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតបាន៕ប្រភព៖ DailyMail