Solskjaer៖ ​បាល់ទាត់​គឺ​ស្រួល​ដឹក​នាំ​ទេ បើ​អ្នក​មាន​កីឡាករ​ល្អ​ៗ​នោះ

Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​ជា​លើក​ដំបូង​កាល​ពី​យប់មិញ​នេះ​ហើយ ​ដោយ​ឈ្នះ​ក្រុម Cardiff ​ក្នុង​លទ្ធផល ៥-១។ការ​ឈ្នះ​ដល់​ទៅ​៥​គ្រាប់​នេះ​ដែរ ​គឺ​ជា​ការ​ធ្វើ​បាន​ជា​ថ្មី​ម្ដង​ទៀត ​ក្រោយ​ពី​លោក Sir Alex ​ចាកចេញ​ទៅ។ ហើយ​ការ​ប្រកួត​យប់មិញ​នេះ ​គេ​សង្កេត​ឃើញ​កីឡាករ​លេង​ហាក់​ដូចជា​សប្បាយ​ចិត្ត ​និង​ការ​ប្រកួត ​ជា​ជាង​ការ​ប្រកួត​ដទៃ​ទៀត។

លោកSolskjaer ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “បាល់ទាត់​មិន​ពិបាក​ដឹក​នាំ​ទេ ​បើ​អ្នក​មាន​កីឡាករ​ល្អ​ៗ​ច្រើន​នោះ។ ក្រុម​របស់​យើង ​មាន​កីឡាករ​ល្អ​ច្រើន ​ពួកគេ​បាន​ទទួល​ខ្ញុំ​បាន​យ៉ាង​ល្អ។ ​ខ្ញុំ​មាន​ឱកាស​នៅ​ជាមួយ​ពួកគេ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ​មុន​មក​ដឹក​នាំ​ក្រុម​នេះ។ ខ្ញុំ​មិន​បាន​ប្រាប់​គាត់​ច្រើន​ទេ ​ប៉ុន្តែ​គាត់​គឺ​មាន​ទេពកោសល្យ​ផ្ទាល់​តែ​ម្ដង”។

វីរបុរស​របស់​បិសាច​ក្រហម​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​ការ​មក​ដឹក​នាំ​ក្រុម​នេះ គឺ​លោក​ទទួល​បាន​ការ​ណែនាំ​ច្រើន​មែនទែន​ពី​សំណាក់​វិរបុរស​ក្រុម​ដទៃ​ទៀត។ ដោយ​ក្នុង​នោះ Rooney ​ក៏​បាន​ផ្ញើសារ​មក​ផ្ដល់​ជា​យោបល់​ដល់​លោក​ផង​ដែរ ​ក្នុង​ការ​ដឹក​នាំ​ក្រុម​នេះ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT