Julius ស៊ុតចូលទីស្ទើរគ្រប់ការប្រកួតទាំង ៧សប្តាហ៍ អត់តែ សូលទីឡូអង្គរ

ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប បឹងកេត Julius Oiboh កំពុងតែឈរកំពូលតារាងកីឡាករស៊ុតចូលទីច្រើនជាងគេ ពោលគឺ ៨គ្រាប់ គិតត្រឹមសប្តាហ៍ទី ៧ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨ លើដំណើរផ្លូវដ៏វែងឆ្ងាយ ។

កីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះ បានស៊ុតចូលទី ៦ ប្រកួត ក្នុង ៧ប្រកួតនាដើមរដូវកាលនេះ ពោលគឺ ៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៧ប្រកួត ។

ផ្តើមចេញពីការប្រកួតបើកឆាក Julius ស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង ក្នុងជំនួបជួយឲ្យបឹងកេត ឈ្នះ អាស៊ីអឺរ៉ុប ៤-៣ និងស៊ុតបាន ១គ្រាប់ ៣ប្រកួតជាប់គ្នា ផងដែរ ។

Julius ខកខានរកគ្រាប់បាល់តែមួយប្រកួតប៉ុណ្ណោះ ពោលគឺពេលបឹងកេត ស្មើជាមួយ សូលទីឡូអង្គរ ១-១ ដែលកាលនោះកីឡាករ ហុង ផេង ជាអ្នករកគ្រាប់បាល់ ។

២គ្រាប់ក្នុង២ប្រកួតចុងក្រោយគឺសុទ្ធសឹងជាគ្រាប់បាល់ដ៏សំខាន់ ដែលជួយឲ្យបឹងកេត​ វាយបកបំបាក់ព្រះខ័នរាជស្វាយរៀង ៣-១ និង តាមស្មើអគ្គិសនីកម្ពុជា ក្នុងសប្តាហ៍ទី ៧កន្លងទៅនេះ ។

សព្វថ្ងៃ គូប្រជែងស្ថិតិគ្រាប់បាល់របស់ Julius គឺ Privat របស់ អាស៊ីអឺរ៉ុប និង Bisan George របស់ Naga World ដែលកំពុងមាន ៦គ្រាប់ រៀងខ្លួនតាមពីក្រោយ ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT

អត្ថបទទាក់ទង

  • អត្ថបទថ្មី