មិន​នឹក​ស្មាន ​មាន​អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ ​កាន់​ក្លឹប​ច្រើន​យ៉ាង​នេះ​សោះ​នៅ​អឺរ៉ុប

លោក លី វណ្ណា ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ដើម​កំណើត​ខ្មែរ ​កំពុង​ព្យាយាម​ទិញ​យក​ក្លឹប​មួយ​នៅ​លីគ​កំពូល​ប៉ូឡូញ​ឈ្មោះ​ថា  Wisła Kraków ។

ក្លឹប  Wisła Kraków ​នេះ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដែល​នឹង​ឈាន​ទៅ​រក​ភាព​ក្ស័យធន​ហើយ​នា​ពេល​អនាគត។ យ៉ាងណាមិញ ​បើ​តាម​វិបសាយ polandin ​មាន​អ្នក​ជំនួញ​២​រូប​ចង់​ទិញ​ក្លឹប​នេះ ​១០០%​តែ​ម្ដង។ ដោយ​ម្នាក់​ឈ្មោះ លី វណ្ណា ​អ្នក​ជំនួញ​ដើម​កំណើត​ជា​ខ្មែរ ​និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​អង់គ្លេស។ លោក វណ្ណា ​ចង់​បាន​ក្លឹប​នេះ​៦០​% ​និង​ដៃ​គូ​របស់​លោក​ជន​ជាតិ​អង់គ្លេស ​ចង់​បាន​៤០​%។ ដំណើរ​ការ​នៃ​ការ​សម្រេច​ទិញ​ដូរ​នេះ ​នឹង​បញ្ចប់​នៅ​ពេល​ខ្លី​ខាង​មុខ​នេះ។

មិន​មាន​ការ​បញ្ជាក់​ច្បាស់​ច្រើន​ពី​លោក លី វណ្ណា ​ខាង​លើ​នេះ​ទេ។ ប៉ុន្តែ​គេ​ដឹង​ថា​លោក​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​អឺរ៉ុប។ ​ជា​ពិសេស​នោះ ​អ្នក​ជំនួញ​រូប​នេះ ​ក៏​ជា​អ្នក​មាន​ភាគហ៊ុន​តាម​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដូចជា  New York City, Slavia Praga, Yokohama FCនិង​ Vitoria Guimaraes ​ជា​ដើម​ផង​ដែរ៕ប្រភពpolandin

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT