ក្រោយពីត្រូវក្លឹប Manchester United បណ្ដេញចេញមក ពេលនេះលោក Jose Mourinho បានចេញមុខឱ្យអ្នកកាសែតសម្ភាសន៍ហើយ។ក្នុងនោះដែរ លោកបានបញ្ជាក់ថាមិនចង់និយាយពីការចាកចេញនេះទេ ប៉ុន្តែអំឡុងពេលធ្វើជាអ្នកចាត់ការក្រុមបិសាចក្រហម គឺវាជាពេលវេលាមួយដែលល្អ និងលោកសប្បាយចិត្តក្នុងនាមជាសមាជិកក្នុងក្រុមនេះ។ ហើយក៏សុំឱ្យអ្នកកាសែតទាំងអស់ បង្ហាញពីការគោរពដល់លោកដែរ ឱ្យលោករស់នៅជាមួយគ្រួសារដោយរីករាយ អំឡុងបុណ្យគ្រីស្មាស់នេះផង។
“ខ្ញុំមានមោទនភាពដឹកនាំ Man Utd តាំងពីថ្ងៃដំបូងមកម្ល៉េះ។ ខ្ញុំសង្ឃឹមថាអ្នកគាំទ្របិសាចក្រហមទាំងអស់ ដឹងពីរឿងនេះ។ ខ្ញុំសង្ឃឹមថាយើងនឹងនៅតែជាមិត្តល្អនឹងគ្នាជានិច្ច សម្រាប់ក្រុមការងារនៅក្លឹប។ ខ្ញុំមិននិយាយអ្វីទៀតទេ រហូតដល់ខ្ញុំឈានចូលក្នុងទីលានម្ដងទៀត។ ឈប់សរសេររឿងរ៉ាវពីខ្ញុំទៀតទៅ”។ សម្ដីរបស់អតីតអ្នកចាត់ការក្រុមល្បីៗជាច្រើន។
បើទោះជាត្រូវបានក្លឹបបណ្ដេញចេញមែន ប៉ុន្តែលោកក៏នៅតែមានក្រុមធំៗជាច្រើន ចង់បានដែរ។ ជាក់ស្ដែង Real Madrid ផ្ទាល់ ត្រូវបានគេដឹងថាចង់បានលោក Jose នេះ ទៅដឹកនាំវិញនៅរដូវកាលក្រោយ៕ប្រភពDailyMail