ក្រុម Southampton បានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតលីគអង់គ្លេសយប់មិញនេះ ហើយវាក៏បានបញ្ចប់កំណត់ត្រាមិនចាញ់របស់កាំភ្លើងធំ២២ប្រកួតផងដែរ។
Southampton ដែលស្ថិតនៅបាតតារាងនោះ ទើបតែប្ដូរអ្នកចាត់ការថ្មីទេ ដោយតែងតាំងលោក Ralph Hasenhuttl។ ដោយប្រកួតទល់ក្រុម Arsenal នេះ គឺជាប្រកួតដំបូងរបស់លោកហើយ ក្នុងនាមជាអ្នកចាត់ការ។ ជាលទ្ធផល មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ពោលគឺអាចជួយក្រុមSouthampton យកឈ្នះក្រុម Arsenal បាន ដល់ទៅ ៣-២ឯណោះ។ វាក៏ជាជ័យជម្នះមួយ ដែលបានបញ្ចប់កំណត់ត្រាមិនចាញ់២២ប្រកួតរបស់ក្រុមលោក Emery ផងដែរ។
បាន៣ពិន្ទុថែមយប់មិញ ក្រុម Southampton បានឡើងផុតតំបន់កាត់ចោលហើយ ដោយមាន១២ពិន្ទុ ពីការប្រកួត១៧ប្រកួត។ ដោយឡែកក្រុម Arsenal វិញ ធ្លាក់មកលេខ៥ មាន៣៤ពិន្ទុ៕ប្រភពDailyMail