ក្រុមបិសាចក្រហម Manchester United នឹងត្រូវតតាំងជាមួយក្រុម Liverpool នៅថ្ងៃអាទិត្យចុងសប្ដាហ៍ ដោយអវត្តមានកីឡាករដល់ទៅ៩នាក់ឯណោះ។
ក្រុមរបស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើង Valencia ក្នុងការប្រកួតចុងក្រោយ Champions League ធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ។ យ៉ាងណាមិញ ក្រុមមួយនេះនឹងត្រូវធ្វើការធ្ងន់ម្ដងទៀតដោយប៉ះហង្សក្រហម ហើយវាក៏ជាការប្រកួតសំខាន់មួយដែល អ្នកគាំទ្រទាំងអស់ចង់ឃើញផងដែរ។
មុនការប្រកួតនេះចាប់ផ្ដើម លោក Jose អ្នកចាត់ការក្រុម Man Utd បានបញ្ជាក់ថាក្រុមទាំងមូលកំពុងជួបបញ្ហារបួសកីឡាករហើយ។ គិតមកត្រឹមពេលនេះ បិសាចក្រហមអវត្តមានកីឡាករដល់ទៅ៩នាក់ឯណោះ ដោយសារតែរបួស។ កីឡាករទាំង៩នាក់នោះរួមមាន Marcos Rojo, Alexis Sanchez , Victor Lindelof , Luke Shaw, Chris Smalling, Diogo Dalot, Matteo Darmian Scott McTominayនិង Anthony Martial៕ប្រភពDailyMail