Ronaldo៖ Champions League ​គួរ​ដូរ​ឈ្មោះ​ថា CR7 Champions League ​វិញ

 

Cristiano Ronaldo ​បាន​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​៥​ដង​ហើយ​​ក្នុង​អាជីព​បាល់ទាត់​របស់​គេ គិត​ត្រឹម​ការ​ឈ្នះ​យប់មិញ​១​ថែម​ទៀត។

កីឡាករ Top Scorer ​នៅ UEFA Champions League ​រដូវ​កាល​នេះ ​បាន​និយាយ​យប់មិញ ​ក្រោយ​​ចប់​ការ​ប្រកួត​ភ្លាម​ៗ​ថា​៖ “The Champions League ​គួរ​តែ​ដូរ​ឈ្មោះ​ហើយ ​ហៅ​ថា The CR7 Champions League ​វិញ… ខ្ញុំ​បាន​ឈ្នះ​វា​៥​ដង ​ជា Top Scorer ​ម្ដង​ទៀត ​ខ្ញុំ​មិន​អាច​មិន​សប្បាយ​ចិត្ត​បាន​នោះ​ទេ”។

មិន​ត្រឹម​តែ​និយាយ​ដូច្នេះ​ទេ ​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ឆ្ងល់​ផង​ដែរ ​ព្រោះ​ថា​រូបគេ​បង្ហើប​ពី​គម្រោង​ចាកចេញ​ពី Real Madrid ​ថែម​ទៀត​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ យ៉ាងណាមិញ ​ការ​ចាកចេញ​របស់​គេ ​ឬ​នៅ​បន្ដ ​នឹង​អាច​ដឹក​ពេល​ព្រឹត្តិការណ៍ World Cup ​មក​ដល់ ​ឬ​ចប់​កម្មវិធី​នេះ៕ប្រភព៖ Bleacherreport

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT