Ancelotti ​៖ ​យើង​មិន​មែន​មក Anfield ​ដើម្បី​ធ្លាក់​នោះ​ទេ

Napoli ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Liverpool ​នៅ​ការ​ប្រកួត​ចុង​ក្រោយ ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​ហើយ។

Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Napoli ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ជាមួយ​ក្រុម Liverpool ​នេះ ​គឺ​ក្រុម​របស់​លោក​មិន​មែន​មក​ប្រកួត​ដើម្បី​ធ្លាក់​ចេញ​នោះ​ទេ។ ជាក់​ស្ដែង ​ក្រុម​ទាំង​មូល​មាន​ឆន្ទៈ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ។ “Anfield ​ជា​កីឡដ្ឋាន​ដ៏​ស្រស់ស្អាត យើង​មក​លេង​នៅ​ទី​នេះ គឺ​ពិត​ជា​រឿង​សប្បាយ​ចិត្ត​មួយ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ការ​ជ័យជម្នះ​ត្រលប់​ទៅ​វិញ​ដែរ”។

អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​ខាងលើ​បាន​បន្ដ​ថា​អ្នក​គាំទ្រ Liverpool ​​នឹង​ដាក់​បន្ទុក​ដល់​ក្រុម​របស់​លោក ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ​ក៏​នឹង​មាន​អ្នក​គាំទ្រ Napoli ​មក​ជួយ​លើក​ទឹក​ចិត្ត​យើង​ដែរ។ ស្រប​ពេល​រាប់​ពាន់​នាក់​ទៀត ​នឹង​គាំទ្រ​ពី​ចម្ងាយ។ ដូច្នេះ Napoli ​មិន​ត្រូវ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ទេ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT