ក្លឹបRiver Plate បានចេញសេចក្ដីប្រកាសបដិសេធមិនព្រមលេងពានរង្វាន់ Copa Libertadores វគ្គផ្ដាច់ព្រ័ត្រទល់ក្រុម Boca Junior នៅទឹកដី Bernabue របស់ Real Madrid ឡើយ។ក្លឹប River Plate បានចាត់ទុកការទៅលេងពានរង្វាន់ខាងលើនៅក្រៅទឹកដីអាមេរិកខាងត្បូង គឺជារឿងខុសមួយ និងក្បត់អ្នកគាំទ្ររបស់ពួកគេ។ ដូច្នេះហើយ ទើបបានប្រកាសបដិសេធ ចំពោះការសម្រេចចិត្តនេះទៅលេងនៅអេស្ប៉ាញនេះតែម្ដង។ ត្បិតតែការតវ៉ាយ៉ាងនេះក្ដី ប៉ុន្តែមិនទាន់មានសេចក្ដីសម្រេចណាមួយកើតឡើងចំពោះការប្រកួតនេះជាថ្មីម្ដងទៀតឡើយ ក្រៅពីលេងនៅអេស្ប៉ាញ ថ្ងៃទី៩ខាងមុខនេះ។
សូមបញ្ជាក់ការលើកទៅលេងនៅក្រៅតំបន់នេះ គឺដោយសារតែអ្នកគាំទ្រទាំងសងខាងកំពុងចង់គំនុំគ្នាជាខ្លាំង ក្រោយពីអ្នកគាំទ្រ River Plate បានវាយប្រហារទៅលើកីឡាករក្រុម Boca រហូតដល់មានរបួសប្រកួតលែងកើត៕
ប្រភព៖ BBC