Pep Guardiola បង្ហើបថាមិនមានការពិភាក្សាណាមួយបានកើតឡើងទាក់ទងនឹងអនាគតរបស់ Joao Cancelo ទេ!

Pep Guardiola និយាយពី Joao Cancelo ពេលត្រលប់ពី Barca វិញថា៖

“យើងមិនទាន់បានពិភាក្សាអំពីអនាគតរបស់ Cancelo នៅឡើយទេ។ យើងនឹងនិយាយពីវានៅចុងរដូវកាលនេះ”។

កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានចុះកិច្ចសន្យាជាមួយ Manchester City រហូតដល់ឆ្នាំ 2027។ យោងតាមរបាយការណ៍ ខ្សែការពារដែលអាចលេងស្លាបស្ដាំក៏បាន ឆ្វេងក៏បានរូបនេះលែងចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola ម្តងទៀតឡើយ។  គាត់​ត្រូវ​បាន​ដាក់អោយខ្ចី​ជើង​រួចម្ដង​ហើយ​នៅ​ពាក់​កណ្តាល​រដូវកាល​មុន ដែល​កាល​នោះ​ដាក់អោយទៅ FC Bayern Munichខ្ចីជើង។ ហើយពេលនេះបន្ដលេងអោយ Barcelona ក្នុងនាមជាកីឡាករខ្ចីជើងដដែល ហើយនឹងអស់សុពលភាពនៅចុងរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារកិច្ចសន្យារបស់គាត់នៅមានរយៈពេលវែង(2027)ដើម្បីផ្ទេរចេញបាន អាចនឹង Manchester ដាក់តម្លៃខ្ពស់មួយ ៕

 

ប្រភព៖​ បរទេស

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT