Laliga អាចនឹងត្រូវលេងនៅសហរដ្ឋអាមេរិកចាប់ពីរដូវកាល 2025-26

ប្រធានLaliga លោកJavier Tebas បានប្រកាសថាការប្រកួតLaliga នឹងធ្វើឡើងនៅបរទេសហើយអាចនឹងមានរយៈពេលពីររដូវកាល។ ហើយគោលដៅទីមួយនឹងជាសហរដ្ឋអាមេរិក។គំនិតនេះត្រូវបានគេស្នើរម្ដងរួចទៅហើយ ក្រោយមកត្រូវបានដកចេញវិញដោយសារតែការមិនចុះសម្រុងគ្នារវាងសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) និង Laliga ប៉ុន្តែនៅពេលនេះ ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales បានចាកចេញទៅហើយ ដូចនេះ លោក Tebas ហាក់ដូចជាមានទំនុកចិត្តថាវានឹងកើតឡើង។

លោក Javier Tabas បានប្រាប់កាសែត Marca ថា៖

“ខ្ញុំមិនដឹងថាពេលណាទេ ប៉ុន្តែលើកនេះ Laliga នឹងប្រកួតផ្លូវការនៅបរទេស ខ្ញុំគិតថាវាអាចនៅរដូវកាល 2025-26 ។

“ការប្រកួតផ្លូវការនៅអាមេរិកនឹងពង្រឹងជំហររបស់យើងនៅក្នុងទីផ្សារអាមេរិកខាងជើង ដែលជាការប្រកួតទីពីរសម្រាប់ La Liga បន្ទាប់ពីអេស្ប៉ាញ។  លីគដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ផ្សេង​ទៀត​នឹង​មក​ដល់​ទីនេះ ដូច្នេះ​យើង​មិន​អាច​ធ្វើ​ដូច​គ្នា​បាន​ទេ​ ពួក​គេ​នឹង​យក​ឈ្នះ​យើង​”​ ៕

 

ប្រភព ៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT