Andre Onana ថាខ្លួនមានអារម្មណ៍សោកសៅ ក្រោយ Man Utd ស្មើជាមួយ Brentford

បិសាចក្រហមគឺជាក្រុមល្អបំផុតទីពីរសម្រាប់ការប្រកួតជាច្រើននៅភាគខាងលិចទីក្រុងឡុងដ៍ ហើយមើលទៅហាក់ដូចជាបានដណ្តើមយកជ័យជម្នះដែលមិនគួរឱ្យជឿនៅពេលដែល Mason Mount បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី៩៦។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Kristoffer Ajer បានរកគ្រាប់បាល់តាមស្មើវិញ ត្រឹមតែ ៣នាទីក្រោយ ដើម្បីធានាថាក្រុមម្ចាស់ផ្ទះទទួលបាន ១ពិន្ទុពីក្រុមភ្ញៀវ។ថ្លែងក្រោយការប្រកួតជាមួយ MUTV អ្នកចាំទីដៃទីមួយ Onana បាននិយាយថា៖

“ខ្ញុំមានអារម្មណ៍សោកសៅព្រោះយើងជា Manchester United ដូច្នេះមិនថាយើងលេងទល់នឹងក្រុមណានោះទេ ឬលេងនៅទីណានោះទេ យើងត្រូវឈ្នះ។ យើងធ្វើបានល្អណាស់ក្នុងការការពារ វាមិនមែនជាការប្រកួតដ៏ល្អបំផុតរបស់យើងទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការឈ្នះ ដូច្នេះ វាជាការលំបាក។”

Onana គឺជាកីឡាករដ៏លេចធ្លោតែមួយគត់របស់ Man Utd ដែលមកជាមួយការសង្គ្រោះដ៏សំខាន់ចំនួន ៥ដង ពីការស៊ុត ៣១ដង របស់ Brentford រួមទាំងការសង្រ្គោះ ២ដងដ៏អស្ចារ្យពីការស៊ុតរបស់ Yehor Yarmolyuk និងបន្ទាប់មក Keane Lewis-Potter៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT