Andre Onana ច្រានចោលវីរបុរស Man Utd ពីរនាក់ពេលដាក់ឈ្មោះអ្នកចាំទីដែលគាត់ចូលចិត្ត

កីឡាករសញ្ជាតិកាមេរូន Andre Onana បានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកក្នុងជីវិតនៅ Old Trafford បន្ទាប់ពីបានផ្ទេរពី Inter Milan កាលពីរដូវក្តៅមុន ប៉ុន្តែចាប់តាំងពីរដូវកាលថ្មីនៃឆ្នាំនេះ គុណភាពលេងរបស់គាត់ហាក់បានប្រសើរឡើងវិញ។គាត់ទំនងនឹងក្លាយជាកីឡាករលេខ1 របស់ United រយៈពេលជាច្រើនឆ្នាំទៀតនៅពែលខាងមុខ ហើយនឹងសង្ឃឹមថានឹងធ្វើតាមភាពជោគជ័យរបស់កីឡាករ Peter Schmeichel និង Edwin van der Sar។ទោះជាយ៉ាងណា វាអាចជាការភ្ញាក់ផ្អើលមួយដែល Onana មើលរំលងអតីតអ្នកចាំទីក្លឹប នៅពេលដែលត្រូវបានសួរឲ្យគាត់ចុចឈ្មោះអ្នកចាំទីដែលគាត់ចូលចិត្ត។

នៅក្នុងបទសម្ភាសន៍ជាមួយ Inside United ដែលជាទស្សនាវដ្តីផ្លូវការរបស់ក្លឹប Onana បានជ្រើសរើសតារាឆ្នើមរបស់ Bayern Munich គឺ Manuel Neuer ជាអ្នកបំផុសគំនិតអាជីពជាអ្នកចាំទីរបស់គាត់។

គាត់បាននិយាយថា៖ 

“ប្រសិនបើខ្ញុំត្រូវជ្រើសរើសអ្នកដែលធ្វើឲ្យខ្ញុំមានការគិតខុសពីមុន ខ្ញុំនឹងនិយាយថា Manuel Neuer។

ហេតុអ្វី? ដោយសារតែវិធីសាស្រ្តរបស់គាត់ របៀបដែលគាត់លេង។ នៅ World Cup ២០១៤ ខ្ញុំចាំថានៅពេលដែលពួកគេបានឈ្នះនៅប្រទេសប្រេស៊ីល។ នៅពេលដែលខ្ញុំកំពុងមើល World Cup ខ្ញុំបានរកឃើញនរណាម្នាក់ដែលខ្ញុំចង់ដូច គឺចង់ដូចគាត់ គាត់ធ្វើឲ្យខ្ញុំគិតខុសពីមុន។ អ្នកដឹងទេ គាត់ជាអ្នកចាំទីសម័យទំនើប សម្រាប់ខ្ញុំ នោះមានន័យថា គាត់ទទួលខុសត្រូវច្រើន និងដោះស្រាយរាល់សម្ពាធទាំងអស់នៅលើទីលាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT