នាយកក្លឹប Barcelona ព្យាករណ៍ថានឹងមានបញ្ហាផ្នែកយុទ្ធសាស្ត្រលេងសម្រាប់ Real Madrid ពេល Kylian Mbappe មកដល់

Mbappe នឹងចាកចេញពី PSG ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅ ហើយទោះបីជាមិនមានការប្រកាសជាផ្លូវការអំពីក្លឹបបន្ទាប់របស់គាត់នៅឡើយក្តី វាគ្មានអ្វីត្រូវសង្ស័យទៀតនោះទេ ក្រៅពីក្លឹប Real Madrid។ Deco បានបដិសេធថាមិនមានឱកាសដែល Barca អាចយកកីឡាករបារាំងរូបនេះបាននោះទេ។ គាត់មានការងឿងឆ្ងល់ថា Mbappe ពិតជានឹងធ្វើអោយ Madrid ប្រសើរឡើងឬយ៉ាងណា ប៉ុន្តែក៏បានដាស់តឿនកំឡុងពេលសម្ភាសន៍ ថាវានឹងមិនមែនជារឿងសាមញ្ញពេកនោះទេក្នុងការដាក់គាត់ចូលទៅក្នុងប្រព័ន្ធដែលមានស្រាប់នោះ។

Deco បាននិយាយថា៖

“មិនមានការពិភាក្សាទេជាមួយ Barcelona ទេ។ ប្រសិនបើគាត់មក Real Madrid ពួកគេនឹងកាន់តែរឹងមាំ ប៉ុន្តែពួកគេនឹងត្រូវដោះស្រាយបញ្ហាយុទ្ធសាស្ត្រមួយចំនួន។ ក្នុងបាល់ទាត់ តុល្យភាពមានសារៈសំខាន់ខ្លាំងណាស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT