Joao Cancelo ខកខានការប្រកួត Barcelona ដោយសារបារម្ភបញ្ហា.ជម្ងឺ.បេះដូង

Cancelo បានចាប់ផ្តើមការប្រកួតលីគចំនួន ២២ដង ក្នុងចំណោម ២៦ប្រកួតដែល Barca បានលេងចាប់តាំងពីគាត់បានមកដល់ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester City នៅចុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ប៉ុន្តែនៅថ្មីៗនេះ Joao Cancelo បានអវត្តមានអំឡុងពេល Barcelona យកឈ្នះ Atletico Madrid ក្នុង La Liga នៅចុងសប្តាហ៍នេះ។យោងតាមរបាយការណ៍ពី RAC1 កីឡាករ Cancelo បានទទួលការណែនាំពីគ្រូពេទ្យឲ្យសម្រាកពីការប្រកួត។ សាច់ញាតិរបស់ខ្សែការពាររូបនេះម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺ.បេះដូង ហើយបុគ្គលិកក្លឹបចង់ការពារបញ្ហានេះទៅលើកីឡាករ ព្រោះវាជាជំងឺតំណពូជដែលអាចប៉ះពាល់ដល់គាត់ផងដែរ។

បញ្ហាបេះដូងដែលមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ អាចគំរាមកំហែងដល់អាយុជីវិតក្នុងកីឡាបាល់ទាត់អាជីព ហើយការប្រុងប្រយ័ត្នគឺសំខាន់ណាស់ ប្រសិនបើមានឱកាសតែបន្តិចបន្តួច ក៏កីឡាករអាចងាយរងគ្រោះបានផងដែរ។Sergio Aguero បានចូលនិវត្តន៍ត្រឹមតែ ៤ប្រកួតក្នុងអាជីព Barcelona របស់គាត់កាលពីរដូវកាលមុន បន្ទាប់ពីមានអាក្តារៈមិនស្រួលក្នុងទ្រូង ដែលក្រោយមកត្រូវបានបង្ហាញដោយការធ្វើតេស្តនៅមន្ទីរពេទ្យថាជាជំងឺ.បេះដូង។ Daley Blind ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការរលាក.សាច់ដុំ.បេះដូង បន្ទាប់ពីមានអាក្តារៈវិលមុខអំឡុងពេលប្រកួតមួយក្នុងឆ្នាំ ២០១៩ ដែលក្រោយមកត្រូវបានបំពាក់ជាមួយនឹងឧបករណ៍ដែលអាចជួយផ្សាំបេះដូងបាន (ICD) ដែលនឹងរកឃើញចង្វាក់បេះដូងមិនទៀងទាត់។ Christian Eriksen លេងជាមួយឧបករណ៍ស្រដៀងគ្នា ដែលបំពាក់បន្ទាប់ពីគាត់បានដួលនៅលើទីលាននៅ Euro ២០២០។

គួរឲ្យសោកស្ដាយ សោក.នាដកម្មបានកើតមានករណីជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ Marc-Vivien Foe បានទទួលមរ.ណៈភាពក្នុងឆ្នាំ ២០០៣ នៅពេលដែលគាត់បានដួលក្នុងអំឡុងពេលការប្រកួត Confederations Cup ខណៈដែលជំងឺ.បេះដូងពីកំណើតត្រូវបានសន្មតថាជាមូលហេតុនៃការស្លា.ប់របស់ខ្សែការពារ Sevilla Antonio Puerta ក្នុងឆ្នាំ ២០០៧៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT