តុលាការ Barcelona បានដោះលែង Alves ឱ្យនៅក្រៅឃុំក្នុងចំនួនទឹកប្រាក់ ១លានអឺរ៉ូ និងរង់ចាំការកាត់.ទោ.សចុងក្រោយ

Dani Alves បានបង់ប្រាក់ធានាចំនួន ១លានអឺរ៉ូ ហើយនឹងត្រូវបានដោះលែងជាបណ្តោះអាសន្ន ប៉ុន្តែលិខិតឆ្លងដែនរបស់គាត់ត្រូវបានរឹបអូស ហើយគាត់ត្រូវតែបង្ហាញខ្លួននៅតុលាការរៀងរាល់សប្តាហ៍រហូតដល់ការកាត់.ទោ.សចុងក្រោយរបស់គាត់។Alves ត្រូវបានកាត់.ទោ.សកាលពីខែកុម្ភៈ ហើយត្រូវបានសម្រេចឱ្យជាប់ពន្ធ.នាគាររយៈពេល ៤ឆ្នាំ ៦ខែពីបទ.រំលោ.ភ.ស្ត្រីនៅក្នុងក្លឹបរាត្រីមួយក្នុងឆ្នាំ២០២២។

អតីតខ្សែការពារ Barcelona និងប្រេស៊ីលរូបនេះបានជាប់ពន្ធ.នាគារចាប់តាំងពីត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២៣ ជាមួយនឹងសំណើពីដំបូងរបស់គាត់ក្នុងការដោះលែងឱ្យនៅក្រៅឃុំត្រូវបានបដិសេធ ដោយសារតែតុលាការបានចាត់ទុកថាគាត់មានហានិ.ភ័យក្នុងការហោះហើរចេញពីប្រទេសអេស្ប៉ាញ។

ដើម្បីមានសេរីភាពក្នុងពេលនេះ បន្ថែមលើប្រាក់ធានា Alves ក៏ត្រូវប្រគល់លិខិតឆ្លងដែនសញ្ជាតិប្រេស៊ីល និងអេស្ប៉ាញរបស់គាត់ ហើយត្រូវហាមមិនឲ្យចាកចេញពីប្រទេស។

ទាំងមេធាវីការពារក្តីរបស់ Alves និងរដ្ឋអាជ្ញាបានប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសនេះ ខណៈមេធាវីការពារក្តីកំពុងស្វែងរកការដោះលែងគាត់ ខណៈដែលព្រះរាជអាជ្ញាចង់ឱ្យជាប់ពន្ធ.នាគាររបស់គាត់កើនឡើងដល់ ៩ឆ្នាំ។

មិនទាន់មានកាលបរិច្ឆេទសម្រាប់ការកាត់ក្តីថ្មីនៅតុលាការជាន់ខ្ពស់ក្នុងទីក្រុងបាសេឡូណាទេ សំណុំរឿងទាំងមូលអាចទៅតុលាការកំពូលនៅទីក្រុងម៉ាឌ្រីដ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT