Real Madrid បន្តប្រឆាំងនឹងបម្រាមពីរប្រកួតទៅលើ Jude Bellingham

Real Madrid កំពុងបន្តការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងកាតក្រហមរបស់ Jude Bellingham ខណៈដែលគ្រូបង្វឹក Carlo Ancelotti បានចាត់ទុកបម្រាមពីរប្រកួតនេះថាជារឿងហួសចិត្ តនិងមិនត្រឹមត្រូវ។ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ២០ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញពីការប្រកួតទល់នឹងក្រុម Valencia កាលពីចុងសប្តាហ៍មុន បន្ទាប់ពីគាត់បានបញ្ចេញប្រតិកម្មទៅលើអាជ្ញាកណ្តាល Jesus Gil Manzano ដែលបានផ្លុំកញ្ចែរបញ្ចប់ការប្រកួតមុនពេល Bellingham ស៊ុតបញ្ចូលទីដែលនឹងក្លាយជាគ្រាប់ជ័យជម្នះឲ្យ Real Madrid។

Madrid បានប្តឹងឧទ្ធរណ៍ដំបូងប្រឆាំងនឹងការព្យួរចំនួនពីរប្រកួតដែលត្រូវបានច្រានចោលដោយគណៈកម្មាធិការការប្រកួតរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) កាលពីថ្ងៃសុក្រ។Bellingham មិនត្រូវបានបញ្ចេញឈ្មោះក្នុងក្រុមកីឡាករទាំង ២០ នាក់របស់ Madrid សម្រាប់ដំណើរទស្សនកិច្ចនៅ LaLiga ថ្ងៃអាទិត្យទល់នឹង Celta Vigo នោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍ក្រុមកំពូលតារាងបានបើកការប្តឹងឧទ្ធរណ៍ជាមួយតុលាការរដ្ឋបាលកីឡារបស់អេស្ប៉ាញ TAD (Tribunal Administrativo del Deporte) សារជាថ្មី។

លោក Ancelotti បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបកាលពីថ្ងៃសៅរ៍ថា៖

“យើងបានប្តឹងឧទ្ធរណ៍ព្រោះយើងជឿថាការដាក់ទណ្ឌកម្មនេះគឺហួសហេតុ និងមិនត្រឹមត្រូវ។ គាត់​មិន​បាន​ជេរ​ប្រមាថ​អ្នក​ណា​ម្នាក់​ដូច​ដែល​បាន​បង្ហាញ​ក្នុង​របាយការណ៍​នោះ​ទេ។…យើង​គិត​ថា​ទណ្ឌកម្ម​នេះ​មិន​ត្រឹម​ត្រូវ​ទេ ហើយ​នោះ​ជា​មូល​ហេតុ​ដែល​យើង​ប្តឹង​ឧទ្ធរណ៍”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT