បន្ទាប់ពី Dani Alves ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំ.លោភផ្លូវ.ភេទ ហើយក្រោយមកត្រូវបានកាត់.ទោសឱ្យជាប់.គុក ៤ឆ្នាំកន្លះ ក្លឹប Barcelona បានចាត់វិធានការយ៉ាងឆាប់រហ័ស។នៅលេីគេហទំព័ររបស់ Barcelona ខ្សែការពាររូបនេះត្រូវបានដកចេញពីបញ្ជីវីរបុរសក្លឹប។
Dani Alves គឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករ ១០២នាក់ស្ថិតនៅក្នុងប្រវត្តិសាស្ត្ររបស់ Barca ដែលបានឃើញការខិតខំប្រឹងប្រែងរបស់គាត់ទទួលបានរង្វាន់ដែលអាចទទួលស្គាល់ថាជាវីរបុរស។ទោះជាយ៉ាងណាក៏ដោយ តាមការពិចារណាបន្ថែមទៀត ថ្នាក់គ្រប់គ្រងនៅ Camp Nou បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ពួកគេ។
នេះបើតាមសារព័ត៌មាន Diario Sport បានកត់សម្គាល់ថា៖
“វិធានការនេះក្រោយមកត្រូវបានពិចារណាឡើងវិញ ហើយកីឡាករទទួលបានកន្លែងរបស់គាត់ឡើងវិញ (វីរបុរស) នៅក្នុងបណ្តាញផ្សព្វផ្សាយរបស់ក្លឹប”៕