Frenkie de Jong ខឹងសម្បារចំពោះព័ត៌មានដែលថាខ្លួននឹងចាកចេញពី Barcelona

គ្មានអ្វីចម្លែកនោះទេទាក់ទិនទៅនឹងពាក្យចចាមអារ៉ាមនៃការផ្ទេររបស់ De Jong ខណៈព័ត៌មានជាច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះកំពុងផ្ទុះការចាប់អារម្មណ៍ឡើងវិញ ចំពេលមានការអះអាងថា ប្រាក់ខែដ៏ខ្ពស់របស់គាត់គឺច្រើនពេកសម្រាប់ Barcelona ដែលឈានទៅដល់ការសម្រេចចិត្តលក់គាត់ទៅក្លឹបដទៃនៅរដូវក្តៅនេះ។ របាយការណ៍ផ្សេងទៀតបានអះអាងថា De Jong មិនសប្បាយចិត្តនៅក្លឹប ហើយអាចនឹងស្នើសុំការចាកចេញ។ក្រោយពីមានការជជែកវែកញែកលើអនាគតគាត់បែបនេះ De Jong បានចេញមកនិយាយថា៖

“ការពិតគឺថា ខ្ញុំរាងខឹងបន្តិចជាមួយនឹងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយបានសរសេរ។ មានរឿងជាច្រើនផ្សាយចេញមកដែលមិនពិត ហើយវាធ្វើឱ្យខ្ញុំខឹង ខ្ញុំមិនអាចយល់បានទេ។ ខ្ញុំមិនដឹងថាអ្នកមានភាពអៀនខ្មាស់ឬអត់ទេដែលសរសេរបែបនេះ។ អ្នកកំពុងនិយាយច្រើនអំពីកិច្ចសន្យារបស់ខ្ញុំ អំពីស្ថានភាពរបស់ខ្ញុំ អំពីប្រាក់បៀវត្សរ៍របស់ខ្ញុំ វាជារឿងកុហក។ ខ្ញុំរកបាន ៤០ លានអឺរ៉ូ ឬយ៉ាងណា? វានៅឆ្ងាយពីការពិតខ្លាំងណាស់។ ខ្ញុំមិនប្រាប់អ្នកពីតួលេខពិតនោះទេ។

ពួកគេបានបង្កើតរឿងដែលមិនមែនជាការពិត។ ខ្ញុំសប្បាយចិត្តណាស់នៅ Barca វាជាក្លឹបក្នុងក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងបន្តលេងនៅទីនេះច្រើនឆ្នាំទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT