Luka Modric ត្រូវបានផ្តល់តួនាទីជាបុគ្គលិកគ្រូបង្វឹករបស់ Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti

នាទីលេងរបស់ Modric កាន់តែកាត់បន្ថយក្រោមការដឹកនាំរបស់លោក Ancelotti ក្នុងរយៈពេល ១៨ ខែកន្លងមកនេះ ដោយកីឡាករវ័យ ៣៨ ឆ្នាំរូបនេះត្រូវបានលេងត្រឹមតែ ១១ ប្រកួតនៅ La Liga គិតត្រឹមពេលនេះក្នុងរដូវកាលនេះ ហើយត្រូវបានគេរំពឹងថានឹងដើរចេញពីកីឡដ្ឋាន Santiago Bernabeu នៅពេលដែលកិច្ចសន្យាផុតកំណត់នៅរដូវក្តៅ។ការចូលនិវត្តន៍គឺច្បាស់ជាជម្រើសសម្រាប់ Modric ប៉ុន្តែខ្សែបម្រើជើងចាស់រូបនេះមិនដែលប្រាប់ពីពេលវេលាព្យួរស្បែកជើងរបស់គាត់ឡើយ ហើយបាននិយាយដោយបើកចំហអំពីបំណងប្រាថ្នារបស់គាត់ក្នុងការលេងបាល់បន្តទៅទៀតនៅរដូវកាលនេះ។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើ Modric ជ្រើសរើសយកការចូលនិវត្តន៍ គាត់នឹងមានឱកាសចូលរួមជាមួយបុគ្គលិកគ្រូបង្វឹករបស់លោក Ancelotti។វាត្រូវបានគេអះអាងថា Ancelotti ធ្លាប់បានពិភាក្សាអំពីគំនិតមួយនេះជាមួយ Modric ប្រហែល ២ ខែមុន ប៉ុន្តែកីឡាករជម្រើសជាតិក្រូអាតបានបដិសេធការផ្តល់ជូននេះ ដោយលើកឡើងពីបំណងប្រាថ្នាចង់បន្តលេងលើសពីយុទ្ធនាការបច្ចុប្បន្ន។

ការផ្តល់ជូននេះនៅតែមាននៅលើតុ ប៉ុន្តែបច្ចុប្បន្នមិនស្ថិតក្រោមការពិចារណានោះទេ ដោយការផ្តោតអារម្មណ៍បច្ចុប្បន្នរបស់ Modric គឺទៅលើការបន្តអាជីពលេងបាល់របស់គាត់។Modric ត្រៀមខ្លួនដើម្បីពន្យារពេលការសម្រេចចិត្តលើអនាគតរបស់គាត់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលគាត់ចង់លេងជាមួយក្រុមជម្រើសជាតិក្រូអាតក្នុងការប្រកួតយូរ៉ូនៅរដូវក្តៅនេះ។ គាត់មិនចង់ឱ្យបញ្ហាអនាគតក្លឹបរបស់គាត់រំខានគាត់ពីការប្រកួតនោះទេ។

ការបន្តកុងត្រាជាមួយ Real Madrid មិនត្រូវបានច្រានចោលជាផ្លូវការទេ ប៉ុន្តែត្រូវបានគេមើលឃើញថាមិនទំនងកើតឡើងទាល់តែសោះនៅពេលនេះ ដោយក្រុមអេស្ប៉ាញបានផ្លាស់ប្តូរទិសដៅផ្សេងពីគ្នា ដែលមិនសមស្របនឹង Modric ជាពិសេសនៅក្នុងដំណាក់កាលនៃអាជីពរបស់គាត់។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT