Pep សុំទោសខ្សែបម្រើ Kalvin Phillips ដែលកំពុងខ្ចីជើងនៅ West Ham ចំពោះការអត្ថាធិប្បាយរឿងឡើងទម្ងន់

លោក Guardiola បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងខែធ្នូ ឆ្នាំ២០២២ ដោយបានដកចេញខ្សែបម្រើរបស់ City និងអង់គ្លេស ចេញពីការប្រកួត Carabao Cup ជាមួយ Liverpool។Kalvin Phillips ដែលបានចូលរួមជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ដើមខែនេះបានប្រាប់អ្នកសង្កេតការណ៍ថា៖

“បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកប្រហែលជាពិបាកណាស់ នៅពេលដែល Pep ចេញមកហើយនិយាយថាខ្ញុំលើសទម្ងន់។ ខ្ញុំមិនយល់ស្របនឹងគាត់ទេ ប៉ុន្តែជាក់ស្តែង វាបានប៉ះពាល់យ៉ាងខ្លាំងលើទំនុកចិត្តរបស់ខ្ញុំ និងអារម្មណ៍ដែលខ្ញុំមានចំពោះ City។”

លោក Guardiola ត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ថាតើគាត់សោកស្តាយចំពោះការនិយាយជាសាធារណៈអំពីការឡើងទម្ងន់របស់ Phillips ដែរឬទេ? ហើយគាត់បាននិយាយថា៖

“បាទ ខ្ញុំសុំទោស។ ធ្វើខុសម្តងក្នុងរយៈពេលប្រាំបីឆ្នាំគឺមិនអាក្រក់ទេ។ ប៉ុន្តែខ្ញុំសុំទោស។ ខ្ញុំសុំទោសគាត់។ ខ្ញុំសូមអភ័យទោស។ ខ្ញុំសុំទោស”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT