Real Madrid បានបោះជំហានដ៏ធំមួយឆ្ពោះទៅរកការឈ្នះពានរង្វាន់ La Liga រដូវកាលនេះកាលពីថ្ងៃសៅរ៍ ខណៈដែលពួកគេបានបំបាក់គូប្រជែងដែលស្វិតស្វាញបំផុត Girona ក្នុងលទ្ធផល 4-0 នៅ Santiago Bernabeu ដែលធានាបាននូវគ្រាប់បាល់សរុប 7-0 លើការប្រកួតទាំងពីរដងដែលបានកើតឡើងរវាងក្រុមទាំងពីរ។លោក Carlo Ancelotti មានភាពរីករាយបន្ទាប់ពីការប្រកួត ហើយលោកបានសរសើរកីឡាករជាច្រើនរូបរបស់លោកថាជាកីឡាករល្អបំផុតក្នុងលោក។ គាត់បាននិយាយថា៖
“Vinicius Jr ជាកីឡាករលេខមួយ។ នៅពេលដែលគាត់លេងបែបនេះ ជាមួយនឹងអាកប្បកិរិយានេះ សម្រាប់ខ្ញុំ គាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ Jude Bellingham ទីពីរ Rodrygo ទីបី Toni Kroos ទីបួន Eduardo Camavinga ទីប្រាំ និង Federico Valverde ទីប្រាំមួយ”៕